ពីនេះ ពីនោះ
«ជំនំ និងជំនុំ»មានន័យខុសគ្នាដូចម្តេច?
09, Jan 2022 , 7:29 am        
រូបភាព
ទោះបីពាក្យ«ជំនំ» និង«ជំនុំ»មានសូរសៀងស្រដៀងគ្នា។ ប៉ុន្តែពាក្យទាំងពីរនេះមានន័យខុសគ្នា។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ជំនំ»  មានថ្នាក់ពាក្យជាគុណសព្ទ មានន័យថា ដែលទើបនឹងប្រើប្រាស់ទក់សាច់បន្ដិចបន្តួច, ដែលស្ទើរថ្មីស្ទើរចាស់។ ឧទាហរណ៍៖ សំពត់ជំនំ។
 
ចំណែក«ជំនុំ»  មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា  ពិគ្រោះគ្នា, ពិភាក្សាគ្នា ក្នុងវេលាចួបជុំ ។ ជំនុំក្ដី, ជម្រះក្ដី។ ជំនុំជម្រះ ជំនុំឲ្យជ្រះស្រឡះ។ 
 
«ជំនុំ»មានថ្នាក់ពាក្យជានាមសព្ទ មានន័យថាទីប្រជុំជន់, ភូមិ, តំបន់ដែលមានមនុស្សច្រើន, ក្រុង : កណ្ដាលជំនុំ, ទីជំនុំ, ស្រុកជំនុំ ។  
 
ម្យ៉ាងទៀត«ជំនុំ»មានថ្នាក់ពាក្យជាអាយតនិបាត មានន័យថា បណ្ដា; ពាក្យសម្រាប់ប្រើដករំលែកចំនួននីមួយៗ អំពីចំនួនច្រើន ឲ្យដាច់ដោយឡែក : ជំនុំអ្នកនគរទាំងមូល, ព្រះមហាក្សត្រជាធំបំផុត; ជំនុំមនុស្សទាំង ១០ នាក់នេះ, ត្រូវចាត់មនុស្ស ៣ នាក់ឲ្យនៅចាំផ្ទះ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com