ជាតិ
ពីនេះ ពីនោះ
«Afghanistan» សរសេរជាភាសាខ្មែរដូចម្តេច?
14, Apr 2023 , 7:29 am        
រូបភាព
ប្រទេស«Afghanistan» សរសេរជាភាសាខ្មែរ«អាហ្វហ្គានីស្ថាន»។ នេះបើតាមសទ្ទានុក្រមឈ្មោះប្រទេស,រាជធានី រដ្ឋធានី និងបច្ចេកសព្ទភូមិវិទ្យាមួយចំនួនជាភាសាខ្មែរ-បារាំង និងអង់គ្លេស។

 
«អាហ្វហ្គានីស្ថាន»ជាប្រទេសដែលស្ថិតនៅក្នុងអនុតំបន់អាស៊ីកណ្តាល។ ប្រទេសនេះមានព្រំប្រទល់នឹងប្រទេសប៉ាគីស្ថាន អ៊ីរ៉ង់ តួកម៉េនីស្ថាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន និងប្រទេសចិន។ ប្រទេសអាហ្វកានីស្ថាន មានទីក្រុងធំមួយគឺទីក្រុងកាប៊ុល ដែលមានប្រជាជន៤,៦លាននាក់ ដែលភាគច្រើនជាជនជាតិប៉ាសេទុន តាជិក ហាសារ៉ា និងអ៊ូសបេក។ ប្រទេសនេះមានក្រឡាផ្ទៃសរុប៦៥២,៨៦៤ គីឡូម៉ែត្រការ៉េ ដែលគ្របដណ្តប់ទៅដោយតំបន់ភ្នំ និងវាលទំនាបនៅភាគខាងជើងនិងនិរតី៕ 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com