ជាតិ
ពីនេះ ពីនោះ
កុំសរសេរ«ចា៎» ត្រូវសរសេរ«ចាស ឬច៎ាះ» វិញទើបត្រឹមត្រូវ
10, Apr 2023 , 7:29 am        
រូបភាព
ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះ​សង្ឃរាជ ជួន ណាត​ មិន​មាន​ពាក្យ​«ច៎ា»ទេ ​គឺមាន​តែ​ពាក្យ «ចាស»ឬ​«ច៎ាះ» និង«ចាស់»​តែ​ប៉ុណ្ណោះ ហើយពាក្យ​ទាំង​​នេះ​ សម្រាប់​ប្រើ​ក្នុង​ន័យ​ខុសគ្នា​។ 
«ចាស» ឬ«ច៎ាះ» ជាពាក្យ​ស្ត្រី​ឆ្លើយ ដែល​មាន​សូរ​បង្អូស​វែង ខ្លី​ល្មម និង​មាន​សូរ​ខ្ពស់​គ្រលួច។ គេប្រើពាក្យ«ចាស»ឬ«ច៎ាះ»  សម្រាប់​តែ​មនុស្សស្រី​ឆ្លើយ​ទៅ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ជាង​ខ្លួន ដែល​ជាពាក្យ​គួរសម។


 
ស្រីៗ​ដែល​ឆ្លើយ​ថា«ចាស» ល្អ​ជាង​ឆ្លើយ​ថា​ «ហ្នឹង​ហើយ» ឬ«អើ​»ដែលមិន​​មែនជាភាសា​ទន់​ភ្លន់​នោះទេ។ ការ​ពិត​ពាក្យ«ហ្នឹង​ហើយ»ឬ«អើ​»គេប្រើ​បាន​តែ​​មនុស្ស​ដែល​មា​នអាយុ​​​ស្របាល​គ្នា ឬ​មាន​អាយុ​ក្មេង​ជា​ង​ខ្លួន​តែ​ប៉ុណ្ណោះ​។ ​
 
ដោយឡែក​គេ​ប្រើ​ពាក្យ «ចាស់»​ សម្រាប់​សម្គាល់​លើ​មនុស្ស​ដែល​មានវ័យ​ទីដៃ​ពី​ក្មេង ឬ​របស់របរ​ដែល​មាន​សភាព​ទ្រុឌទ្រោម​។ ឧទាហរណ៍​៖ មនុស្ស​ចាស់​, សំពត់​ចាស់,​សម្ល​ចាស់​អំបិល គឺ​សម្ល​ដែល​ប្រៃ​បន្តិច៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com