ជាតិ
ពីនេះ ពីនោះ
ពាក្យខ្លះសរសេរជាអក្សរ«ច» ឬ«ជ»ក៏បាន តើមានពាក្យអ្វីខ្លះទៅ?
02, Jun 2023 , 7:29 am        
រូបភាព
ពាក្យខ្លះនៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត អាចសរសេរផ្តើមពីអក្សរ«ច» ទៅជា«ជ»ក៏បាន។ ទោះបីសរសេរបានពីរបែបក្តី ក៏ពាក្យទាំងនោះនៅតែរក្សាន័យដដែល។ តើពាក្យណាខ្លះដែលសរសេរជាអក្សរ«ច»ក៏បាន ឬអក្សរ«ជ»ក៏បាននោះ?

 
ពាក្យដែលសរសេរជាអក្សរ«ច» ឬអក្សរ«ជ»នោះគឺមានពាក្យដូចជា ចំពប់ ឬជំពប់, ច្រនៀង ឬជ្រនៀង, ច្រនួច ឬជ្រនួច, ចំទាស់ ឬជំទាស់, ចំទួយ ឬជំទួយ, ចំទើត ឬជំទើត, ចំទើរ ឬជំទើរ, ចំទើស ឬជំទើស, ចំទែង ឬជំទែង, ចំទាំង ឬជំទាំង, ចំនួប ឬជំនួប, ចួប ឬជួប, ចំបួរ ឬជំបួរ,ចំពាក់ ឬជំពាក់, ចំពូក ឬជំពូក,ចំទង់ ឬជំទង់, ចំទយ ឬជំទយ, ចំនាញ ឬជំនាញ, ចៀស ឬជៀស, ចៀន ឬជៀន ជាដើម៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com