កីឡាអន្តរជាតិ
អន្តរជាតិ
BBC៖ Manchester United កំពុងចរចាយករ៉ូណាល់ដូទៅវិញ
27, Aug 2021 , 9:44 pm        
រូបភាព
ក្លិប Manchester United កំពុងចរចា យកកីឡាករ គ្រីស្ទីណូ រ៉ូណាល់ដូ ត្រលប់ទៅវិញ ស្របពេលក្លិប Manchester City បានបោះបង់ការចរចា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ២៧ ខែសីហា។ 

ស្របពេលលេចដំណឹង ម្ចាស់ពាន Ballon d’Or ប្រាំសម័យកាល ផ្ទេរទៅក្លិប Manchester City លោក Massimiliano Allegri អ្នកចាត់ការក្រុមសេះបង្កង់អ៊ីតាលី បានលើកឡើងថា រ៉ូណាល់ដូ មិនមានបំណងចង់នៅបន្តទៀតឡើយ ទោះនៅសប្តាហ៍មុន កីឡាករដ៏ឆ្នើមរូបនេះ បានសន្យាមិនចាកចេញពីក្លិបក៏ដោយ។ 
 
នៅក្នុងថ្ងៃទី២៧ ខែសីហា លោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានកីឡាដ៏ល្បីមួយរូប បានអះអាងថា ពេលនេះ ក្លិប Manchester United និង Manchester City កំពុងជជែកជាមួយលោក Jorge Mendes ដែលជាទីភ្នាក់ងាររបស់កីឡាករ រ៉ូណាល់ដូ។ «Man United ពេលនេះ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ដូច Man City ដែរ»។ លោក Fabrizio បានសង្កត់ធ្ងន់បែបនេះ នៅលើបណ្តាញសង្គម Facebook ខ្លួន។
 
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ក្លិប Manchester City បានសម្រេចបោះបង់ ការចង់បាន រ៉ូណាល់ដូហើយ។ ចំណែកលោក Fabrizio ក៏បានអះអាងដូច BBC ដែរ។  
 
ពេលនេះ វាមានតែក្លឹប Manchester United ប៉ុណ្ណោះ ដែលកំពុងចរចាយករ៉ូណាល់ដូ ត្រលប់ទៅវិញ ខណៈអតីតកីឡាករ Manchester United រូបនេះ បានប្រាប់ លោក Jorge Mendes ថា លោកក៏ចង់ចូលរួមជាមួយក្លិបបិសាចក្រហមវិញដែរ។ នេះបើតាមការបញ្ជាក់របស់លោក Fabrizio លើបណ្តាញសង្គម Facebook។ 
 
សូមបញ្ជាក់ថា រ៉ូណាល់ដូ បានចុះកុងត្រាដំបូងជាមួយក្លិប Manchester United នៅក្នុងឆ្នាំ២០០៣ មុននឹងចុះកុងត្រាលេងនៅ Real Madrid នៅឆ្នាំ២០០៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com