កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ារ៉ាឡាំពិកក្រុងតូក្យូបានបញ្ចប់ ដោយចិនឈ្នះមេដាយច្រើនជាងគេបំផុត
06, Sep 2021 , 6:59 am        
រូបភាព
លោក Andrew Parsons ប្រធានគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ប្រគល់ទង់ប៉ារ៉ាឡាំពិកទៅលោកស្រីអភិបាលក្រុងប៉ារីស Anne Hidalgo ដែលត្រូវធ្វើម្ចាស់ផ្ទះនៅ​ឆ្នាំ​២០២៤។ រូបថត AFP
លោក Andrew Parsons ប្រធានគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ប្រគល់ទង់ប៉ារ៉ាឡាំពិកទៅលោកស្រីអភិបាលក្រុងប៉ារីស Anne Hidalgo ដែលត្រូវធ្វើម្ចាស់ផ្ទះនៅ​ឆ្នាំ​២០២៤។ រូបថត AFP
ដោយ: រួបរួម
ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលចាប់ដំណើរការពីថ្ងៃទី២៤ ខែសីហា បានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ដោយចិនឈ្នះមេដាយច្រើនជាងគេបំផុត។ បើគិតចាប់ចំនួនមេដាយមាស ចក្រភពអង់គ្លេសស្ថិតនៅលេខ២ និងសហរដ្ឋអាម៉េរិកនៅលេខ៣។

 
ចិនឈ្នះមេដាយចំនួន២០៧ (មាស៩៦ ប្រាក់៦០ និងសំរឹទ្ធ៥១) ចក្រភពអង់គ្លេស មាន១២៤ (មាស៤១ ប្រាក់៣៨ សំរឹទ្ធ៤៥) សហរដ្ឋអាម៉េរិក ១០៤ (មាស៣៧ ប្រាក់៣៦ សំរឹទ្ធ៣១) គណៈកម្មការប៉ារ៉ាឡាំពិករុស្ស៊ី ១១៨ (មាស៣៦ ប្រាក់៣៣ សំរឹទ្ធ៤៩)។
 
ហូឡង់ អ៊ុយក្រែន ប្រេស៊ីល និងអូស្ត្រាលី ឈ្នះមេដាយមាសជាង២០រៀងៗខ្លួន ខណៈអ៊ីតាលី អាស៊ែបៃហ្សង់ ម្ចាស់ផ្ទះជប៉ុន អាល្លឺម៉ង់ អ៊ីរ៉ង់ និងបារាំង សុទ្ធតែឈ្នះមេដាយមាសជាង១០ និងមេដាយផ្សេងទៀត។
 
សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ថៃឈ្នះមេដាយសរុប១៨ (មាស៥ ប្រាក់៥ សំរឹទ្ធ៨), ម៉ាឡេស៊ី ៥ (មាស៣ ប្រាក់២), ឥណ្ឌូណេស៊ី ៩ (មាស២ ប្រាក់៣ សំរឹទ្ធ៤) សិង្ហបុរី មាស២ និងវៀតណាម ប្រាក់១។

កូស្តារីកា អេក្វាឌ័រ អែលសាវ៉ាឌ័រ ម៉ុងតេណេហ្គ្រោ និងអូម៉ង់ ឈ្នះមេដាយប៉ារ៉ាឡាំពិកលើកដំបូងបំផុត ហើយក៏ជាលើកដំបូងផងដែរសម្រាប់ កូស្តារីកា អេក្វាឌ័រ អេត្យូពី ប៉ាគីស្ថាន និងស្រីលង្កា ដែលបានឈ្នះមេដាយមាសជាប្រវត្តិសាស្ត្រ។
 
សុរបជារួមសមាជិកគណៈកម្មការប៉ារ៉ាឡាំពិកចំនួន៨៦បានឈ្នះមេដាយ សរុប១៦៦៨ ក្នុងនោះមានមាស៥៣៩ ប្រាក់៥៤០ និងសំរឹទ្ធ៥៨៩៕
 

Tag:
 ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com