កីឡាអន្តរជាតិ
អន្តរជាតិ
អតីតជម្រើសជាតិបារាំង កីឡាករ Jean-Pierre Adams ស្លាប់ ក្រោយសន្លប់៣៩ឆ្នាំ
06, Sep 2021 , 11:10 pm        
រូបភាព
អតីតជម្រើសជាតិបារាំង  កីឡាករ Jean Adams បានស្លាប់ក្រោយសន្លប់៣៩ឆ្នាំ។ Jean-Pierre Adams ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់ជង្គង់នៅខែមីនាឆ្នាំ ១៩៨២ ប៉ុន្តែអតីតកីឡាករ PSG រូបនេះមិនដែលដឹងខ្លួនឡើងវិញទេ បន្ទាប់ពីមានបញ្ហាជាមួយនឹងថ្នាំស្ពឹក។ ខ្សែការពាររូបនេះ បានកើតនៅប្រទេសសេណេហ្គាល់ ដែលបានបង្ហាញខ្លួនជាង ១៤០ ដងសម្រាប់ Nice និងក្រុម PSG។

 
បើតាម BBC  ប្រតិបត្តិការវះកាត់របស់កីឡាកររូបនេះ នៅតែបន្ត ដោយមានគ្រូពេទ្យជំនាញផ្នែកថ្នាំសន្លប់មើលថែចំនួន ៨នាក់រួម។ មូលហេតុដែលធ្វើឱ្យមានបញ្ហាបច្ចេកទេសថ្នាំស្ពឹកនោះ គឺដោយសារកំហុសរបស់គ្រូពេទ្យ និងសិក្ខាកាម ដែលបានធ្វើឱ្យកីឡាករ Jean-Pierre Adams គាំងបេះដូង និងខូចខួរក្បាល៕ 
 
 

Tag:
 Jean Adams
  Adams
© រក្សាសិទ្ធិដោយ thmeythmey.com