កីឡាអន្តរជាតិ
អន្តរជាតិ
Khabib ៖ Ronaldo ចេញពី Juventus ព្រោះធុញទ្រាន់ទឹកដីអ៊ីតាលី
10, Sep 2021 , 8:29 am        
រូបភាព
រូបភាព៖ Daily Mail
រូបភាព៖ Daily Mail
តារាឆ្នើមវ័យ ៣៦ឆ្នាំ Cristiano Ronaldo បានវិលត្រឡប់មកកាន់ទឹកដីចាស់ Old Trafford វិញ ក្នុងការចុះកុងត្រាលេង២ឆ្នាំ។ ការចាកចេញនេះ ដោយសាររូបគេធុញទ្រាន់ នឹងការលេងនៅទឹកដីអ៊ីតាលី។ នេះបើតាម Khabib Nurmagomedov អតីតកីឡាករប្រដាល់ UFC ដ៏ល្បីល្បាញ ដែលជិតស្និតជាមួយ Ronaldo ។


Ronaldo បានចែកផ្លូវជាមួយក្រុមសេះបង្កង់ Juventus ដោយមិនមានការពន្យល់ជាក់លាក់ណាមួយឡើយ ស្របពេលក្លិបនាទីក្រុងតួរីនមួយនេះ បានយល់ព្រមលក់រូបគេ ឲ្យក្រុមបិសាចក្រហម Manchester United។ តែយ៉ាងណាអតីតកីឡាករប្រដាល់ UFC គឺ Khabib ដែលជាមិត្តជិតស្និតជាមួយ Ronaldo ម្នាក់ដែរនោះ ក៏បានបង្ហើបថា ការចាកចេញរបស់ Ronaldo គឺព្រោះរូបគាត់ធុញទ្រាន់ដែលលេងនៅប្រទេសអ៊ីតាលី។
 
Khabib ប្រាប់ទៅកាន់សារព័ត៏មានកីឡា Sport24 ថា ៖«ខ្ញុំក៏ចង់បង្ហើបពីទំនាក់ទំនងរបស់ខ្ញុំបានជជែកគ្នាជាឯកជនភាពជាមួយ Ronaldo រូបគាត់បានប្រាប់ខ្ញុំថាគាត់ពិតជាធុញទ្រាន់ ដែលលេងនៅប្រទេសអ៊ីតាលី ហើយគាត់ក៏ចង់ទៅលេងនៅប្រទេសអង់គ្លេសវិញ។ ខ្ញុំក៏មិនមែនជាអ្នកគាំទ្រសម្រាប់លីគរបស់អ៊ីតាលីផងដែរ បើប្រៀបធៀបទៅនឹងលីគអង់គ្លេសវិញ ខ្ញុំថាអ៊ីតាលីគឺមិនល្អដល់លីគអង់គ្លេសនោះទេ ក្លិបនៅអង់គ្លេសពួគគេគឺបានផ្តល់ការប្រកួតដែលល្អមើសសឹងគ្រប់ក្រុមប្រកួត»។
 
គួរបញ្ជាក់ដែរថាអតីតកីឡាករប្រដាល់ UFC Khabib Nurmagomedov សញ្ជាតិរ៉ុស្ស៊ីវ័យ ៣២ឆ្នាំដែលបានចូលនិវត្តន៍ពីការប្រកួតនៅក្នុងឆ្នាំ ២០២១នេះដោយសារឪពុករបស់គេបានស្លាប់។ Khabib ជាកីឡាករ ដែលមិនទាន់ចាញ់ការប្រកួតឡើយ ដោយកំណត់ត្រា ២៩ ប្រកួតឈ្នះ នឹងផ្តួលដៃគួរសន្លប ៨លើក និងគូរប្រកួតសុំចុះចាញ់ ១១លើក រូបគេក៏ឈ្នះខ្សែក្រវ៉ាត់ជើងឯកទម្ងន់ស្រាល(UFC Lightweight Champion) ចំនួន ៤លើកផងដែរ ។
 

© រក្សាសិទ្ធិដោយ thmeythmey.com