កីឡាអន្តរជាតិ
អន្តរជាតិ
Pele សះស្បើយពីជំងឺហើយ ក្រោយវះកាត់យកដុំសាច់ចេញពីពោះវៀនធំ
10, Sep 2021 , 9:31 am        
រូបភាព
Pele វីរបុរសបាល់ទាត់ប្រេស៊ីល បានជាសះស្បើយពីជំងឺហើយ ក្រោយវះកាត់យកដុំសាច់ដ៏កាចសាហាវចេញពីពោះវៀនធំ។ អតីតកីឡាករឆ្នើមវ័យ៨០ឆ្នាំរូបនេះ ស្ថិតនៅមន្ទីរពេទ្យជិតពីរសប្តាហ៍មកហើយ ចាប់តាំងពីលោកទៅពិនិត្យសុខភាពប្រចាំឆ្នាំកាលពីចុងខែសីហា។


អតីតកីឡាករ Santos និង New York Cosmos រូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីដុំសាច់នៅពោះវៀនធំខាងស្តាំរបស់ខ្លួន ត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តពិនិត្យសុខភាពនោះ។
 
Pele ដែលជួយប្រេស៊ីលលើកពាន World Cup បីលើក អះអាងថា ជំងឺដុំសាច់របស់លោកមិនធ្ងន់ធ្ងរនោះទេ។ លោក Pele បានប្រកាសពីការធូរស្រាលពីជំងឺនេះ បន្ទាប់ពីការវះកាត់ និងសម្រាកព្យាបាលដោយមានការមើលថែយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យ នៅឯមន្ទីរពេទ្យ​ Albert Einstein ក្នុងក្រុង Sao Paulo ។
 
 
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក Pele ក៏បានឧទ្ទិសដល់មិត្តល្អរបស់លោក និងជាតារាចម្រៀង Roberto Carlos ដែលបានបាត់បង់កូនប្រុសអាយុ៥២ឆ្នាំ ដោយសារជំងឺមហារីកថ្មីៗនេះ៕
 

Tag:
 Pele
© រក្សាសិទ្ធិដោយ thmeythmey.com