កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ៖ ការត្រឡប់មកកាន់ Man Utd មិនមែនមកលំហែកាយទេ តែដើម្បីជ័យជម្នះ
10, Sep 2021 , 4:27 pm        
រូបភាព
រូបភាព៖ Manchester United
រូបភាព៖ Manchester United
Cristiano Ronaldo ដែលទើបបានមកដល់ទឹកដីនាកីឡដ្ឋាន Old Trafford ក្រោយខកខានពាក់អាវក្រុមបិសាចក្រហមរយៈពេល១២ឆ្នាំ បានឈានជើងចូលក្នុងកីឡដ្ឋានម្តងទៀត កាលពីថ្ងៃទី៩ ខែកញ្ញា ។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះ ក៏បានអះអាងពីការត្រៀមខ្លួន សម្រាប់ការប្រកួតរួចហើយ។


សម្រាប់ Ronaldo ការមកកាន់ទឹកដី Old Trafford ជាថ្មីនេះ គឺមិនមែនមកដើរលំហែកាយនោះទេ ប៉ុន្តែមកដើម្បីភាពជោគជ័យ។
 
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បាននិយាយប្រាប់ទៅកាន់គេហទំព័រផ្លូវការក្លិបបិសាចក្រហមបែបនេះថា៖ «ខ្ញុំមានសមត្ថភាព ខ្ញុំបានត្រៀមរួចរាល់ហើយសម្រាប់ប្រកួត។ នេះជាហេតុដែលខ្ញុំមកកាន់ទីនេះ ខ្ញុំមិនមែនមកលំហែកាយនោះទេនៅទីនេះទេ។»
 
មិនត្រឹមតែប៉ុណ្ណោះ Ronaldo ក៏បានអះអាងទៀតថា រូបគេបានឈ្នះពានរង្វាន់ជាច្រើនជាមួយMan Utd ហើយពេលនេះរូបគេ ត្រូវការឈ្នះពានរង្វាន់ទាំងនោះម្តងទៀត។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបន្ថែមទៀតថា៖ «នេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំ សម្រាប់អ្នកគាំទ្រ សម្រាប់ក្លិប ក្នុងការដើរមួយជំហានទៅមុខបន្តទៀត ហើយខ្ញុំនឹងក្លាយជាអ្វីដ៏សំខាន់មួយក្នុងពេល ៤ ទៅ៥ ឆ្នាំខាងមុខ»។
 
ក្រុមបិសាចក្រហម ត្រូវស្វាគមន៍ក្រុមភ្ញៀង Newcastle United នាថ្ងៃទី ១១ ខែកញ្ញា វេលាម៉ោង ៩ យប់(ម៉ោងនៅកម្ពុជា)។ Ronaldo អាចនឹងត្រូវបង្ហាញខ្លួនលេងឲ្យក្លិបបិសាចក្រហមជាលើកដំបូងផងដែរ ។
 
រយៈពេល៦ឆ្នាំ ដែលតារាឆ្នើមរូបនេះ រួមរស់ជាមួយMan Utd នោះ រូបគេធ្លាប់រកគ្រាប់បាល់ ១១៨គ្រាប់ក្នុងចំណោម ២៩២ ប្រកួត ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com