កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុត២គ្រាប់ជាគ្រាប់ទី ១២០ ខណៈ Bruno និង Lingard ម្នាក់១គ្រាប់ជួយ Man Utd យកបាន៣ពិន្ទុ
11, Sep 2021 , 11:41 pm        
រូបភាព
Cristiano Ronaldo អបអរគ្រាប់បាល់ទី២ ក្នុងការប្រគួតរវាងក្រុម Newcastle៖រូបភាព Roanldo
Cristiano Ronaldo អបអរគ្រាប់បាល់ទី២ ក្នុងការប្រគួតរវាងក្រុម Newcastle៖រូបភាព Roanldo
Premier League សប្តាហ៍ទី៥ ការបង្ហាញខ្លួនលើកដំបូងរបស់ Ronaldo រកបាន២គ្រាប់ក្លាយជាគ្រាប់ទី២០០ សម្រាបើខ្លួនឲ្យក្លិបបិសាចក្រហម Manchester United ក្រោមការវិលត្រលប់ក្រោយខកខាន់រយៈពេល ១២ឆ្នាំ។



បិសាចក្រហមយកឈ្នះលើក្រុមសារិកាព្រៃ Newcastle United ក្នុងលទ្ធផល ៤-១ ដែលជាការសម្រេចទីបានដោយតារាឆ្នើម Ronaldo ២គ្រាប់នៅនាទីទី ៤៥+២ ម៉ោងបន្ថែម និងនាទី ៦២ រួមទាំង Bruno Fernandes ១គ្រាប់នាទី ៨០ និង Jessie Lingard នាទី ៩០+២ ម៉ោងបន្ថែម។ ចំណែក១គ្រាប់របស់ Newcastle រកបានដោយកីឡាករ Javier Manquillo នៅនាទី ៥៦។
 
ការប្រកួតរបស់បិសាចក្រហមរវាង Newcastle គឺជាការបង្ហាញខ្លួនសារជាថ្មីពីសំណាក់ Ronaldo ហើយ២គ្រាប់ដែលរូបគេធ្វើបានគឺជាគ្រាប់បាល់ទី ២០០ គ្រាប់សម្រាប់ Man UTD ក្រោយពីខកខាន់រួមរស់រយៈពេល ១២ឆ្នាំ។ កីឡាករវ័យ ៣៦ឆ្នាំបានធ្វើឲ្យការប្រកួតសប្តាហ៍ទី៥នេះកក្រើកយ៉ាងខ្លាំងជាពិសេសអ្នកគាំទ្រក្រុមបិសាចក្រហមមួយនេះ។
 
ដោយឡែកពេលបច្ចុប្បន្នក្រុមបិសាចក្រហមឈរលេខ១ ដោយមាន១០ពិន្ទុឈរពីលើក្រុមមេឃខៀវ Manchester City ដែលមាន៩ពិន្ទុបណ្ណោះអាសន្ន ខណៈ Spur ចាញ់ប្រកួតលើកដំបូង និង Arsenal ឈ្នះការប្រកួតក្នុងសប្តាហ៍ទី ៥ នៃ Premier League។
 

© រក្សាសិទ្ធិដោយ thmeythmey.com