ពីនេះ ពីនោះ
អាចសរសេរ សំចៃ ឬ សំច័យ បានដូចគ្នា
13, Sep 2021 , 7:29 am        
រូបភាព
ក្នុងវចនានុក្រម​ខ្មែរសម្រេចព្រះសង្ឃរាជ ជួន ណាត ពាក្យ សំចៃ និងសំច័យ អាច​សរសេរបាន​ដូចគ្នា និងន័យ​ដូចគ្នា។

 
ត្រង់ពាក្យ សំចៃ វចនានុក្រម​ តម្រូវឲ្យមើលពាក្យ សំច័យ ដែលមានន័យថា សន្សំទុកខ្លះបម្រុងការ, ប្រើការក្បិតក្បៀតការពារសេចក្តីខ្វះខាត, លៃលកទុកដាក់ខ្លះមិនឲ្យអស់រលីង។ ទោះបីជាយ៉ាងណាក៏ដោយ ពាក្យ សំចៃ ត្រូវបាននិយម​ប្រើ​ប្រាស់ច្រើនជាង។  សំចៃទ្រព្យ, សំចៃម្ហូបទុក ។
 
ពាក្យ សំចៃ ឬ សំច័យ មានន័យស្មើពាក្យ ក្បិតក្បៀត សំចែសំច័យ, មិនកញ្ជះកញ្ជាយ។ ត្រូវខំក្បិតក្បៀតប្រាក់កាស កុំចាយវាយកញ្ជះកញ្ជាយពេក ។ «កុំប្រើពាក្យថា ត្បិតត្បៀត ព្រោះពុំមែនជាពាក្យមានន័យគួរប្រើទេ »។ នេះជាការបញ្ជាក់ក្នុង​វចនានុក្រម៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com