កីឡាអន្តរជាតិ
អន្តរជាតិ
US Open៖Medvedev ឈ្នះពានរង្វាន់ Grand Slam លើកដំបូងក្រោយបំបាក់លេខ១ពិភពលោក Djokovic
13, Sep 2021 , 12:59 pm        
រូបភាព
រូបភាព៖ Wall Street Journal
រូបភាព៖ Wall Street Journal
កីឡាករវាយកូនបាល់លំដាប់ទី២ពិភពលោក Daniil Medvedev បានក្លាយជាម្ចាស់ពានរង្វាន់ Grand Slam ជាលើកដំបូងក្នុងអាជីពក្រោយបានយកឈ្នះកីឡាករលំដាប់លេខ១  Novak Djokovic ក្នុងកម្មវិធី US Open វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១២ ខែកញ្ញា។


អត្ថបទទាក់ទង

Daniil Medvedev បានយកឈ្នះលើកកីឡាករ Djokovic ក្នុងលទ្ធផល ៦-៤ ៦-៤ និង៦-៤ នាការប្រកួតនៅអាម៉េរិក។ នេះជាការយកឈ្នះលើកទី១សម្រាប់ Medvedev លើកីឡាករ Djokovic ដោយរូបគេធ្លាប់បានឈ្នះ១លើករួចមកហើយក្នុងកម្មវិធី Australia Open កាលចុងឆ្នាំ ២០២០។ 


 រូបភាព៖ CNN Sports
មានវ័យ២៥ឆ្នាំ Medvedev ជាកីឡាករសញ្ជាតិរុស្ស៊ីទី៣ហើយដែលឈ្នះពានរង្វាន់ Grand Slam វិញ្ញសាឯកត្តជនបុរស។ ក្រោយឈ្នះពានរង្វាន់លើកដំបូង Medvedev បានអរគុណមិត្តភក្កិរួមទាំងក្រុមគ្រួសាររបស់គេដែលតែងតែជំរុញទឹកចិត្ត និងគាំទ្ររូបគេ។
 
«ក្នុងពេលប្រកួត ខ្ញុំមិនអាចគិតពីរឿងអំណោយ រឺរបស់អ្វីផ្សេងបាននោះទេ បើសិនខ្ញុំចាញ់នោះគឺមកខ្ញុំបានគិតពីអំណោយនោះ។ សម្រាប់ខ្ញុំ Djokovic គឺជាកីឡាករដែលអស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្តវាយកូនបាល់។» Medvedev បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
Djokovic ផ្ទាល់ ក៏បានសរសើ Medvedev ដោយថា រូបគេពិតជាកីឡាករមួយដ៏ពូកែ ហើយ Medvedev ក៏នឹងអាចធ្វើបានដូចគ្នានេះនៅការប្រកួតពានរង្វាន់ Grand Slam បន្តទៀតនាថ្ងៃអនាគត៕
 

Tag:
 កីឡាករវាកូនបាល
 Daniil Medvedev
  Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com