កីឡាអន្តរជាតិ
អន្តរជាតិ
US Open៖ Emma Raducanu វ័យ១៨ឆ្នាំ ជាឈ្នះពាន Grand Slam ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត
13, Sep 2021 , 5:29 pm        
រូបភាព
រូបភាព៖ CNN sport
រូបភាព៖ CNN sport
កីឡាការិនីវាយកូនបាល់ Emma Raducanu របស់ចក្រភពអង់គ្លេស បានឈ្នះពានរង្វាន់ Grand Slam ពីកម្មវិធីវាយកូនបាល់លំដាប់ពិភពលោក US Open 2021។ Emma បានក្លាយជាកីឡាការិនីលើកដំបូង ក្នុងប្រវត្តិសាស្រ្ត រយៈពេល ៤៤ឆ្នាំ នៃការប្រកួតវាយកូនបាល់(Tennis)របស់អង់គ្លេស ដែលឈ្នះពានរង្វាន់នេះ ក្នុងវ័យ ១៨ឆ្នាំ កាលពីថ្ងៃទី១២ ខែកញ្ញា។


Raducanu បានទម្លាក់ Maria Sakkari នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីលានក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ មកកាន់វគ្គផ្តាច់ព្រ័ត្រកីឡាការិនីរូបនេះ បានយកឈ្នះកីឡាការិនីសញ្ជាតិកាណាដា Leylah Fernandez ដោយលទ្ធផល៣សិតជាប់គ្នា ហើយក្លាយជាកីឡាការិនីវ័យក្មេងត្រឹមអាយុ ១៨ឆ្នាំលំដាប់ទី២ ដែលបានឈ្នះពានរង្វាន់ Grand Slam នៅឈរពីក្រោយកីឡាការនី Maria Sharapova ដែលធ្លាប់ឈ្នះនៅត្រឹមអាយុ ១៧ឆ្នាំ។
 
Emma ដែលជាកូនកាត់អង់គ្លេសនឹងមានម្តាយជាជនជាតិចិន បានធ្វើឲ្យអ្នកស្រលាញ់កីឡាវាយកូនបាល់ក្នុងប្រទេសចិន ចាប់អារម្មណ៍លើរូបនាងជាខ្លាំង ក្រោយឈ្នះការប្រកួតនេះ។
 
«សួស្តីអ្នកគ្រប់គ្នាខ្ញុំចង់និយាយថា ខ្ញុំពិតជាអរគុណទៅកាន់អ្នកទាំងអស់គ្នាខ្លាំង សម្រាប់ថ្ងៃពិសេសរបស់ខ្ញុំមួយនេះ។ ខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នានឹងបន្តតាមដានការលេងវាយកូនបាលរបស់ខ្ញុំបន្តទៀត ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ក្នុងថ្ងៃនេះ។ អរគុណ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»។ Emma បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
Emma Raducanu ក៏បានផ្ញើសារអរគុណដល់ម្តាយជាទីស្រលាញ់ រួមទាំងផ្ញើរជ័យជម្នះមួយនេះ ទៅកាន់ប្រជាជនចិន នាទីក្រុងសិនយ៉ាង ផងដែរ៕
 

Tag:
 កីឡារវាយកូនបាល់
 Tennis
  Emma Raducanu
© រក្សាសិទ្ធិដោយ thmeythmey.com