ជាតិ
ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាល «ការគ្រប់គ្រងព្រឹត្តិការណ៍ និងកម្មវិធី» ដោយឥតគិតថ្លៃ
14, Sep 2021 , 9:59 pm        
រូបភាព
 លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាល «ការគ្រប់គ្រងព្រឹត្តិការណ៍ និងកម្មវិធី» តាមរយៈអនឡាញ ដោយឥតគិតថ្លៃ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ វគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី៩តុលា ខាងមុខនេះ។


ការបើកវគ្គបណ្ដុះបណ្ដាល «ការគ្រប់គ្រងព្រឹត្តិការណ៍ និងកម្មវិធី» ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍។ សិស្ស និស្សិត យុវជន មន្ត្រីរាជការ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ទាំងអស់ អាចចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាល ការគ្រប់គ្រងព្រឹត្តិការណ៍ និងកម្មវិធី ដែលរៀបចំដោយក្រសួងទេសចរណ៍ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១០កញ្ញា។
 
បើតាមក្រសួងទេសចរណ៍ វគ្គបណ្ដុះបណ្ដាលនេះ នឹងបង្រៀនដោយសាស្ត្រាចារ្យបណ្ឌិតទេសចរណ៍ជនជាតិ ឥណ្ឌូនេស៊ី លោក Fiman Sinaga, CHT។ វគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ៩ខែតុលា ឆ្នាំ២០២១។
 
សាធារណជនអាចចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលតាមរយៈ គេហទំព័រ https://www.tptd.org ឬអាចទំនាក់ទំនង តាមលេខទូរស័ព្ទ ០១២ ២៧៨ ៥៥២ ឬ ០៧៩ ៨៩៩ ៩១៩៕
 

Tag:
 វគ្គបណ្ដុះបណ្ដាល
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com