កីឡាអន្តរជាតិ
អន្តរជាតិ
NFL៖ Maia Chaka ក្លាយជាអាជ្ញាកណ្តាលស្រ្តីជនជាតិស្បែកខ្មៅដំបូង ក្នុងប្រវត្តិសាស្រ្តបាល់ឱប
15, Sep 2021 , 8:29 am        
រូបភាព
អ្នកស្រី Maia Chaka បានបង្កើតប្រវត្តិសាស្រ្តដំបូងគេបង្អោះ ដោយក្លាយជាអជ្ញាកណ្តាលស្រ្តីជនជាតិស្បែកខ្មៅកាត់សេចក្តីក្នុងការប្រកួតបាល់ឱប NFL ដ៏មានប្រជាប្រិយភាពរបស់អាមេរិក ។


Maia Chaka បានចាប់ផ្តើមចូលកាត់សេចក្តីការប្រកួតបាល់ឱបរវាងក្រុម New York Jets ដែលប្រកួតជាមួយក្រុម Carolina Panthers ពីថ្ងៃទី១២ កញ្ញា ។ Chaka គឺជាស្រ្តីទី៣ ហើយដែលបានធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួតបាល់ឱប NFL បន្ទាប់ពីអ្នកស្រី Sarah Thomas ដែលបានបំពេញការងារនេះជាលើកដំបូង និងអ្នកស្រី Shannon Eastin ជាស្រ្តីទី២ ក្នុងប្រវត្តិសាស្រ្តបាល់ឱប NFL។ 
 
អ្នកស្រី Chaka គឺជាគ្រូបង្រៀនផ្នែកសុខភាពព្រមទាំងជាគ្រូផ្នែកចិត្តសាស្រ្តមួយរូបផងដែរ មុនចូលរួមរៀនវគ្គសិក្សាអជ្ញាកណ្តាលក្នុង NFL ក្នុងឆ្នាំ ២០១៤ ហើយអ្នកស្រីបានបញ្ជប់វគ្គសិក្សាពីមួយកម្រិតទៅមួយកម្រិត រហូតបានក្លាយជាអាជ្ញាកណ្តាលផ្លូវការ។ នេះបើតាមការកក់ត្រា NFL។ 
 
«ជាប្រវត្តិសាស្រ្តហើយខ្ញុំមានមោទនភាពនឹងកិត្តិយសដែលខ្ញុំត្រូវបាន NFL ជ្រើសរើសដែលខ្ញុំជាស្រ្តីដែលមានសម្បុរខ្មៅដំបូងគេក្នុងកីឡាដ៏ពេញនិយមមួយរបស់អាមេរិក»។  Chaka បាននិយាយបែបនេះក្នុងបណ្តាញសង្គម Twitter។
 
អ្នកស្រី Maia Chaka ក៏សង្ឃឹមដែរថា សកម្មភាពខ្លួននេះ ក៏ជាការបង្ហាញដល់ស្រ្តីដទៃទៀត ដែលអាចបំផុសគំនិតដល់ពួកគេឲ្យធ្វើអ្វីតាមបំណងប្រាថ្នារបស់ខ្លួន ហើយគួរចេញមកប្រឡូកក្នុងសង្គមផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com