ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ជំងឺភ្នែកក្រហម លើ​ទារក ឬ​កូនក្មេង​
15, Sep 2021 , 6:59 am        
រូបភាព
​តើ​វា​គឺ​ជា​ជំងឺ​អ្វី​ទៅ​?



​ជំងឺភ្នែកក្រហម ឬ​រលាក​ភ្នែក ត្រូវបាន​គេ​ហៅថា ជំងឺ​ភ្នែក​ពណ៌​ផ្កាឈូក គឺ​ដោយសារតែ​ការ​រលាក​ទៅលើ ភ្នាស​គ្រាប់ភ្នែក និង​នៅ​ជុំវិញ​ត្របកភ្នែក​។ ជាធម្មតា វា​បណ្តាល​មកពី ការ​ឆ្លម​ង​មេរោគ វីរុស ឬ​បាក់តេរី​។ ជំងឺភ្នែកក្រហម អាច​ឆ្លង​បាន​យ៉ាង​ងាយ​។​
 
​រោគសញ្ញា​
•​    ​ផ្នែក​ស​នៃ​ភ្នែក ឡើង​ក្រហម​
•​    ​គ្រាប់ភ្នែក​ទាំងមូល​ឡើង​ក្រហម​
•​    ​រមាស់​ភ្នែក​
•​    ​ហូរ​ទឹកភ្នែគ​
•​    ​គ្រាប់ភ្នែក​ឡើង​ជាំ​ឈាម​
•​    ​ហូរ​ទឹករំអិល​ភ្នែក​លឿងៗ​។​
 
​វិធី​ការពារ និង​ព្យាបាល​
•​    ​ទុក​កូន​តូច​របស់​អ្នក ឲ្យនៅ​ក្នុងផ្ទះ​
•​    ​កុំ​ឲ្យ​កូនប្រើប្រាស់ ឬ​ចែករំលែក របស់របរ​ប្រើប្រាស់​ជាមួយ​អ្នក​ដ៏​ទៃ​
•​    ​លាង​សម្អាត​ដៃ​កូន​អ្នក ឲ្យបាន​ញឹកញាប់​
•​    ​បើ​ឈឺភ្នែក​ម្ខាង ចូរ​ឲ្យ​កូន​របស់​អ្នក គេង​ផ្អៀង​ទៅ​ភ្នែក​ឈឺ គឺ​ដើម្បី​ការពារ កុំឲ្យ​ភ្នែក​ដែល​ឈឺនោះ ហូរ​ទឹករំអិល​ឆ្លង​ទៅ​ភ្នែក​ម្ខាង​ទៀត​
•​    ​លាង​សម្អាត​ភ្នែក​កូន ដោយ​ទឹក​ឆ្អិន​ស្អាត ដើម្បី​សម្លាប់​បាក់តេរី​។​
 
​ត្រូវ​ទៅ​ជួប​ពេទ្យ​ភ្លាម ប្រសិនបើ​អ្នក ៖
•​    ​មាន​ហូរ​ទឹករំអិល​ច្រើន ចេញ​ពី​ភ្នែក​
•​    ​ស្ថានភាព​កាន់តែ​ធ្ងន់​ទៅៗ​
•​    ​ឈឺ​ក្នុង​ភ្នែក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com