កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ronaldo បន្តរកគ្រាប់បាល់ ខណៈ Man Utd ចាញ់ Young Boys ២-១
15, Sep 2021 , 8:12 am        
រូបភាព

Manchester United បានប្រកួតចាញ់ Young Boys ២-១ ក្នុងការប្រកួតបើកឆាកពូល F ពានរង្វាន់ UEFA Champions League។ Cristiano Ronaldo នៅតែជាម៉ាស៊ីនរកគ្រាប់បាល់ មិនថារូបគេស្ថិតនៅក្រុមណាឡើយ។



នាជំនួបវគ្គសន្សំពិន្ទុពូល F នៅយប់ថ្ងៃទី១៤ ខែកញ្ញា ខ្សែប្រយុទ្ធឆ្នើម Ronaldo បានស៊ុតបញញ្ចូលទី១គ្រាប់ ដើម្បីជួយបិសាចក្រហមនាំមុខក្រុមម្ចាស់ផ្ទះ Young Boys មុននៅនាទី១៣ នៃវគ្គទី១។ នេះជាការបង្ហាញខ្លួនលើកទី២របស់ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំសម្រាប់ Man Utd ដោយរកបាន៣គ្រាប់ ក្រោយស៊ុតបាន២គ្រាប់ នៅក្នុងលីគសប្តាហ៍មុន។

នៅនាទី៣៥ Aaron Wan-Bissaka ខ្សែការពារ Man Utd ទទួលបានកាតក្រហម ក្រោយជាន់ជើងកីឡាកររបស់ក្រុមគូប្រជែង ដែលធ្វើឱ្យស្ថានភាពការប្រកួតទាំងមូលចាប់ផ្តើមផ្លាស់ប្តូរ។ ក្រោយបាត់សមាជិកម្នាក់ក្រុមលោក Ole Gunnar Solskjaer ចាប់ផ្តើមរងការវាយសម្រុកពីក្រុមម្ចាស់ផ្ទះ។

ការវាយបករបស់ Young Boys ពិតជាទទួលបានផ្លែផ្កា ក្រោយ Nicolas Ngamaleu រកបានគ្រាប់តាមស្នើនៅនាទី៦៦ និងគ្រាប់ជ័យជម្នះនៅនាទី៩០+៥ តាមរយៈកីឡាករ Theoson Jordan Siebatcheu។

តាមរយៈបរាជ័យនេះ Man Utd ស្ថិតនៅបាតតារាងពូល F ខណៈ Young Boys មាន៣ពិន្ទុនៅកំពូលតារាង។ Atalanta និង Villarreal ដែលប្រកួតស្នើគ្នា ២-២ ឈរនៅលេខរៀងទី២ និងទី៣ មាន១ពិន្ទុម្នាក់។

ដោយឡែកនៅពូល E វិញ Bayern Munich បានលត់ក្រុម Barcelona ក្នុងលទ្ធផល ៣-០ សម្រាប់ការប្រកួតបើកឆាកវគ្គសន្សំពិន្ទុ។ Dynamo Kyiv និង Benfica គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។


លទ្ធផលការប្រកួតដទៃទៀត៖
ពូល G
- Sevilla ១-១ FC Salzburg
- Lille ០-០ Wolfsburg
ពូល H
- Chelsea ១-០ Zenit St. Petersburg
- Malmoe FF ០-៣ Juventus
 

 

 

Tag:
 Champions League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com