COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារគឺជាការលើកកម្ពស់សិទ្ធិបីយ៉ាង
17, Sep 2021 , 8:01 am        
រូបភាព
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ គឺជាការលើកកម្ពស់សិទ្ធិ៣យ៉ាងសម្រាប់កុមារ។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះ។

 
សិទ្ធិរស់រៀនមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបានការអប់រំ គឺជារឿងអាទិភាពធំបំផុតសម្រាប់កុមារ។ ប្រមុខរដ្ឋាភិបាល បានអះអាងបន្ថែមថា ក្រៅពីសិទ្ធិទាំងបីនេះ ក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការប្រឹងប្រែងប្រយុទ្ធប្រឆាំងកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រវ៉ាក់សាំងដើម្បីជំរុញភាពស៊ាំនៅក្នុងសហគមន៍។
 
សម្តេចបានបញ្ជាក់ថា នេះជាការគិតគូរទុកមុនរបស់រដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់កូវីដ-១៩ ដោយសម្តេចបានលើកឡើងពីករណីនៅសិង្ហបុរី ដែលមានករណីកើនឡើងជាបន្តបន្ទាប់ ជាពិសេសលើកុមារ។
 
ទាក់ទងនឹងការអប់រំ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើកុមារនៅតែមិនទាន់មានឱកាសសិក្សានៅសាលាដោយផ្ទាល់ វាស្មើនឹងបំបាត់គ្រឹះក្នុងវិស័យអប់រំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com