ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សម្តេច ហ៊ុន សែន៖ អ្វីក៏ដោយឲ្យតែយើងធ្វើជាមួយចិន បណ្ឌិត មាស នី ថា ខុសទាំងអស់
17, Sep 2021 , 10:18 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ឆ្លៀតនាពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារអាយុ​ពី​៦ទៅ១២​ឆ្នាំ បាន​បន្តផ្ញើសារ​ទៅបណ្តាអ្នកវិភាគ ជាពិសេស​បណ្ឌិត មាស នី ឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះការ​វិភាគ​របស់ខ្លួន លើ​គោលនយោបាយ​ការបរទេស។



«អ្វីក៏ដោយ​ឲ្យ​តែយើង​ធ្វើ​ជាមួយ​ចិន គឺ​ខុសទាំងអស់»។ នេះជាការ​លើក​ឡើង​របស់សម្តេច ហ៊ុន សែន ដោយនិយាយ​សំដៅទៅឈ្មោះ​បណ្ឌិត មាស នី ដោយចំៗ។ សម្តេចបាន​កត់សម្គាល់ថា អ្នកវិភាគ​រូបនេះ តែងតែថ្នឹងថ្នាក់ចំពោះចិន ជាពិសេស​នារយៈពេល​កន្លងមកដែល​កម្ពុជាផ្អាកជើងហោះហើរ​ពីបណ្តាប្រទេសជាច្រើន ប៉ុន្តែមិនមែនជាមួយចិន។

អត្ថបទទាក់ទង


សម្តេចបញ្ជាក់ថា អ្នកវិភាគមានសិទ្ធិបញ្ចេញ​មតិ ប៉ុន្តែ​មិន​ត្រូវ​ព្រហើនពេក​លើគោលនយោបាយ​ការ​បរទេស។

«ចង់ឲ្យ​ខ្ញុំ​លាក់បាំង​ការពិត​នៃសមិទ្ធផល​កម្ពុជា-ចិន មែនទេ?» សម្តេច ហ៊ុន សែន បានចោទសួរឡើង​វិញ​យ៉ាង​ដូច្នេះ ដោយ​រំលឹក​សម្តី​របស់ខ្លួន ថា បើមិនឲ្យពឹងចិន តើ​ត្រូវពឹងនរណា?

បើតាមសម្តេច បណ្ឌិត​វិភាគម្នាក់​ កំពុងមាន​ដីកាចាប់ខ្លួន ដោយសារតែវិភាគ​របស់ខ្លួន៕

© រក្សាសិទ្ធិដោយ thmeythmey.com