COVID-19
ជាតិ
៦សង្កាត់ នៅក្រុងសៀមរាបត្រូវដាក់ជាតំបន់ក្រហម
17, Sep 2021 , 1:44 pm        
រូបភាព
លោក ទៀ សីហា អភិបាលខេត្តសៀមរាប
លោក ទៀ សីហា អភិបាលខេត្តសៀមរាប
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចដាក់សង្កាត់៤ និងភូមិខ្លះនៃសង្កាត់២ទៀត ជាតំបន់ក្រហម។



យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ដែលទើបចេញផ្សាយនៅម៉ោង១រសៀលថ្ងៃទី១៧ កញ្ញា នេះ ភូមិសាស្រ្ដដែលជាប់ជាតំបន់ក្រហម រួមមាន សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀននៃសង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
 
សេចក្ដីសម្រេចនេះត្រូវប្រកាសឱ្យអនុវត្តចាប់ពីម៉ោង១រសៀលនេះតទៅ រហូតដល់ថ្ងៃទី២៣ កញ្ញា ក្នុងបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងតំបន់បិទខ្ទប់។ 


 
ការដាក់ជាតំបន់ក្រហមនេះ វិធានការរដ្ឋបាលមួយចំនួនក៏ត្រូវបានដាក់ឱ្យអនុវត្តផងដែរ ក្នុងនោះរួមមាន ការហាមធ្វើដំណើរចេញពីលំនៅឋាន និងរាល់សកម្មភាពជួបជុំផ្សេងៗ។ យ៉ាងណា ករណីបន្ទាន់ ឬចាំបាច់មួយចំនួនក៏ត្រូវបានលើកលែងផងដែរ។ល៕

© រក្សាសិទ្ធិដោយ thmeythmey.com