ពីនេះ ពីនោះ
«ក្សិណក្ស័យ» ជាពាក្យត្រូវ រីឯ ក្សិនក្ស័យ ឬ ក្សិន​ក្សៃ ជាពាក្យខុស
20, Sep 2021 , 7:29 am        
រូបភាព
ពាក្យ ក្សិន ដែលប្រកបជាមួយអក្សរ «ន» មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។ ពាក្យ​ត្រូវ គឺ​ «ក្សិណ» ដែលប្រកបជាមួយអក្សរ «ណ»។ «ក្សិណក្ស័យ» ជាពាក្យត្រូវ និងមាន​ការពន្យល់ច្បាស់លាស់​ ផ្ទុយទៅវិញ ពាក្យ ក្សិនក្ស័យ ក្សិនក្សៃ ឬខ្សិន​ខ្ស័យ ជាដើម មិន​ត្រឹមត្រូវនោះឡើយ។

 
ក្សិណ ឬ ក្សណៈ មានន័យថា ពេល, ស្របក់, រំពេច។ ក្សិណនោះ ស្មើ ខណៈនោះ, ភ្លាមនោះ, គ្រានោះ, ដងនោះ, កាលនោះ។ រីឯ ក្ស័យ មានន័យថា ការអស់ទៅ; សេចក្ដីបាត់បង់, វិនាស ។ ក្ស័យជីវិត, ក្ស័យកិលេស គឺអស់ជីវិត, អស់កិលេស ។
 
 
ចំពោះពាក្យ «ក្សិណក្ស័យ» វចនានុក្រមពន្យល់ថា ការបាត់បង់សូន្យទៅក្នុងមួយស្របក់ គឺការស្លាប់ភ្លាម ។ សព្វថ្ងៃប្រើជា កិរិយាសព្ទ៖ ជីតាខ្ញុំក្សិណក្ស័យទៅហើយ គឺជីតាខ្ញុំស្លាប់ភ្លាមទៅហើយ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com