ជាតិ
សង្គមជាតិ
អត្ថបទពាណិជ្ជកម្ម
ការបង្កើតយន្តការផ្តល់សេវាច្បាប់ ចុះបញ្ជីអាជីវកម្ម ពន្ធដារ និងគណនេយ្យ ក្នុងបរិវត្តកម្មឌីជីថល ស្របពេលរីករាលដាលនៃជំងឺកូវីដ-១៩
18, Sep 2021 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងជំរុញឱ្យបរិវត្តកម្មឌីជីថលបោះជំហានឆ្ពោះទៅមុខកាន់តែលឿន ហើយការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលត្រូវតែដើរទន្ទឹមគ្នា។ ការណ៍នេះ ធ្វើឱ្យអ្នកប្រកបអាជីវកម្មទូទៅបែរឆ្ពោះទៅរក ការបង្កើតកិច្ចសហការ និងពង្រីកបណ្តាញ ក្នុងការដោះដូរទំនិញ ឬសេវា ក្នុងគោលដៅពង្រីកប្រភពចំណូល និងធានានិរន្តរភាពអាជីវកម្ម ខណៈពេលដែលទំហំទីផ្សារលើគ្រប់វិស័យ រួមតូច។

ជាក់ស្តែង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ ក្រុមហ៊ុន អេស៊ានើរៀល អ៊ែតវ៉ាយហ្សឺរី អ៊ីន ឯ.ក / ASIANERIAL ADVISORY INT CO., LTD. ដែលជាក្រុមហ៊ុនផ្តល់សេវាចុះបញ្ជីអាជីវកម្ម គណនេយ្យ និងពន្ធដារ តំណាងដោយលោក សាយ សូនៀប ប្រធាននាយកប្រតិបត្តិ និង ការិយាល័យមេធាវី លី កុសល / LY KOSAL LAW OFFICE ដែលផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ និងការតំណាងដោយអាណត្តិក្នុងរឿងក្ដីចំពោះមុខយុត្តាធិការសាលាជម្រះក្ដីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតំណាងដោយលោកមេធាវី លី កុសល ប្រធានការិយាល័យ បានសម្រេចចុះអនុស្សរណៈនៃការយោគយល់ ក្នុងគោលដៅពង្រឹងគុណភាព និងធ្វើពិពិធកម្មសេវាកម្ម ទៅតាម តម្រូវការជាក់ស្តែង របស់អតិថិជន ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។

លោក សាយ សូនៀប បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានថ្មីៗ ដូច្នេះថា យើងត្រូវសម្របខ្លួនទាំងការរស់នៅ និងការប្រកបរបររកទទួលទាន ឱ្យស៊ាំក្នុងសភាពធម្មតាតាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩ និងបរិវត្តកម្មឌីជីថល ដោយគោរពវិធាន សុខាភិបាល និងអនុវត្ត ៣កុំ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

តាមរយៈព្រឹត្តិការណ៍នៃការចុះអនុស្សរណៈនេះ សបញ្ជាក់ឱ្យឃើញថា ម្ចាស់អាជីវកម្មចាប់ផ្តើមផ្លាស់ប្តូរពីយុទ្ធសាស្ត្រប្រកួតប្រជែងមកជាការ សហការក្នុងភាពជាដៃគូ និងបង្កើតកាលានុវត្តន៍ភាព ឆ្លើយតបទៅនឹងការគម្រាមកំហែង ក៏ដូចជាផលប៉ះពាល់កើតចេញពីការរីករាលដាលនៃ ជំងឺកូវីដ-១៩៕




© រក្សាសិទ្ធិដោយ thmeythmey.com