ជាតិ
សង្គមជាតិ
ក្រសួងបង្កើតក្រុមរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា
18, Sep 2021 , 6:59 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ (រូបពី៖ ក្រសួងយុត្តិធម៌)
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ (រូបពី៖ ក្រសួងយុត្តិធម៌)
 ភ្នំពេញ៖ក្រសួងយុត្តិធម៌សម្រេចបង្កើតក្រុមការងាររៀបចំបទដ្ឋានគតិយុត្ត ទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ដើម្បីស្រាវជ្រាវនិងកែសម្រួលលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី អាជ្ញាសាលា។ នេះបើតាមសេចក្ដីសម្រេចរបស់លោក កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុត្តិធម៌ ថ្ងៃទី១៧ កញ្ញា។



សេចក្ដីសម្រេចបានបញ្ជាក់ថា លោក កើត រិទ្ធ ជាប្រធាននៃក្រុមការងាររៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលកក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា។ ចំណែក លោក សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន ក្រុមបច្ចេកទេសស្រាវជ្រាវនិងកែសម្រួល។

លោក កើត រិទ្ធ បញ្ជាក់ថា ប្រធានក្រុមការងារបច្ចេកទេស អាចស្នើសុំទៅប្រធានរៀបចំបទដ្ឋានគតិទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ដើម្បីកែសម្រួលលក្ខន្តិកៈផ្សេងៗ។ ជាមួយគ្នាដែរ ប្រធានបច្ចេកទេសក៏អាចចាត់តាំងសមាសភាពបន្ថែមនៅក្នុងក្រុមរបស់ខ្លួនបានដែរ។

ទន្ទឹមនឹងនេះ ប្រធានក្រុមបច្ចេកទេស អាចអញ្ជើញតំណាងស្ថាប័នពាក់ព័ន្ធ សាស្រ្តចារ្យ អ្នកជំនាញជាតិនិងអន្តជាតិ ដើម្បីពិគ្រោះយោបល់លើបញ្ហាណាមួយដែលទាក់ទងនឹងកិច្ចការរបស់ក្នុងក្រុម៕





Tag:
 សារការី
  ក្រឡាបញ្ជី
© រក្សាសិទ្ធិដោយ thmeythmey.com