COVID-19
ជាតិ
សង្គមជាតិ
ស្ថានភាពថ្ងៃទី៣នៃការបិទខ្ទប់ក្រុងសៀមរាបជាតំបន់ក្រហម
19, Sep 2021 , 5:26 pm        
រូបភាព
សៀមរាប៖ នៅថ្ងៃទី១៩ កញ្ញា នេះ ជាថ្ងៃទី៣ហើយ ដែលរដ្ឋបាលខេត្តសម្រេចដាក់សង្កាត់ខ្លះនៅកណ្ដាលក្រុងសៀមរាប ជាតំបន់ក្រហម។ ស្ថានភាពទូទៅ គឺមានការរិតត្បិតខ្លាំង ក្នុងនោះប្រជាពលរដ្ឋដែលពុំមានការចាំចាប់ មិនអនុញ្ញាតឱ្យចេញពីគេហដ្ឋានឡើយ ដោយអនុញ្ញាតតែបុគ្គលណាដែលត្រូវចេញទៅទិញម្ហូបអាហារ និងមានបញ្ហាសុខភាពជាដើម។ល។ ផ្លូវក្រវ៉ាត់ក្រុង ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ ដោយខាងកើតចាប់ពីស្ដុបចុងកៅស៊ូ រហូតដល់សាខាគយ សង្កាត់ទឹកវិល ដែលសម្រួលដល់អ្នកដំណើរដែលមានបំណងឆ្លងកាត់ក្រុងសៀមរាប។



សូមអញ្ជើញទស្សនា ទិដ្ឋភាពខ្លះៗនៃការបិទខ្ទប់ក្រុងសៀមរាប នៅតាមទីតាំងបិទចរាចរណ៍ ឬបារ៉ាស រួមនិងបណ្ដោយផ្លូវក្រវ៉ាត់ក្រុង ដែលអាជ្ញាធរអនុញ្ញាតឱ្យយានយន្តបើកឆ្លងកាត់ក្រុងសៀមរាប ដែលថតនៅរសៀលថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២១ ដូចតទៅ










© រក្សាសិទ្ធិដោយ thmeythmey.com