ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ហ្វីលីព ចាប់ដៃគូជាមួយ EDEEL ផ្តល់ជូនម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញា
20, Sep 2021 , 10:52 am        
រូបភាព
 ភ្នំពេញ៖ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ - ធនាគារ ហ្វីលីព ភីអិលស៊ី បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន EDEEL (Cambodia) Plc ក្នុងការផ្តល់ជូនម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញា ដល់អតិថិជនកម្ពុជា ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ធនាគារ ក្នុងការផ្តល់ជូនមធ្យោបាយទូទាត់តាមអនឡាញ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ពិធីចុះអនុស្សរណៈនេះ ប្រព្រឹត្តទៅនៅការិយាល័យកណ្តាល របស់ធនាគារ ហ្វីលីព ដោយមានការចូលរួមពីតំណាងរបស់ស្ថាប័នទាំងពីរ។
 
តាមរយៈអនុស្សរណៈយោគយល់គ្នានេះ អតិថិជនរបស់ EDEEL (Cambodia) Plc នឹងអាចស្នើសុំម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញា ដែលផ្តល់ដោយធនាគារ ហ្វីលីព។ ម៉ាស្ទ័រកាតនិម្មិតនេះ ផ្តល់ជូនមុខងារ និងសេវាកម្មដូចគ្នា នឹងម៉ាស្ទ័រកាតនិម្មិតធនាគារ ហ្វីលីព ដែលមានស្រាប់ ប៉ុន្តែមានភាពខុសគ្នា ដោយមានភ្ជាប់ម៉ាកសញ្ញា បស់ EDEEL នៅលើកាត បន្ទាប់ពីអតិថិជនចុះឈ្មោះបង្កើតកាតនោះ លើកម្មវិធីធនាគារចល័ត Phillip Mobile។ 
 


លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព ដែលបានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ថា ភាពជាដៃគូនេះ នឹងជួយជំរុញបន្ថែមទៀតដល់គោលដៅរបស់ធនាគារ ក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មបែបឌីជីថលដល់អតិថិជនកម្ពុជាគ្រប់គ្នា ជាពិសេសអតិថិជនរបស់ EDEEL ដែលតែងតែប្រើប្រាស់ផលិតផលហិរញ្ញវត្ថុជាប្រចាំ និងជាប់លាប់រាល់ថ្ងៃក្នុងអាជីវកម្មរបស់ពួកគេ។  លោក ចាន់ ម៉ាច បានបន្ថែមថា៖ “យើងរំពឹងថា កិច្ចសហការនេះ នឹងហុចផលផ្លែផ្កាជាទីគាប់ចិត្ត តាមរយៈការបញ្ចេញផលិតផលថ្មីៗជាបន្តបន្ទាប់ ដែលសុទ្ធសឹងតែមានប្រយោជន៍ដល់អតិថិជន ក៏ដូចជាដៃគូសហការរបស់យើង”។
 
ធនាគារ ហ្វីលីព ចាប់ដៃគូជាមួយ EDEEL ផ្តល់ជូនម៉ាស្ទ័ររកាតនិម្មិតសហម៉ាកសញ្ញា
 
លោក Andrey Krivoshein អគ្គនាយកក្រុមហ៊ុន EDEEL បានមានប្រសាសន៍ផងដែរថា៖ “ អតិថិជនរបស់ EDEEL ក៏អាចស្នើសុំម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញានេះ តាមរយៈកម្មវិធីតាមទូរស័ព្ទដៃរបស់ EDEEL។ នៅពេលដែលអតិថិជនបំពេញព័ត៌មានរួចរាល់ បុគ្គលិកធនាគារ ហ្វីលីព នឹងទំនាក់ទំនងទៅកាន់ពួកគាត់ ដើម្បីបើកគណនី និងបង្កើតម៉ាស្ទ័រកាតនិម្មិតតែម្តង។ លើសពីនេះ អតិថិជនរបស់ EDEEL អាចដាក់ប្រាក់ចូលគណនី តាមរយៈកម្មវិធីបាគង ម៉ាស៊ីនដាក់ប្រាក់ ឬផ្ទេរប្រាក់ និងទូទាត់តាមអនឡាញ ដោយប្រើប្រាស់ម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញាមួយនេះបានផងដែរ” ។
 
លោក Krivoshein បានបន្ថែមថា៖ “ EDEEL មានបទពិសោធន៍គ្រប់គ្រាន់ជាមួយសេវាកម្មកាតនិម្មិត ហើយយើងនឹងផ្តល់ជូនសេវាកម្មនេះ ឲ្យកាន់តែល្អឡើងថែមទៀត” ៕
 


អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ត្រូវបានបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ២០០៩ ក្រោមឈ្មោះ ហ្វ័ង ឌីប៊ីអេស បន្ទាប់មកនៅឆ្នាំ ២០១៤ ក្រុមហ៊ុន ហ្វីលីពកាពីតាល់ បានទិញយកភាគហ៊ុននឹងប្តូរឈ្មោះជា ធនាគារ ហ្វីលីព។ ធនាគារ ផ្តល់ជូនសេវាកម្ម និង ផលិតផលហិរញ្ញវត្ថុដ៏សម្បូរបែប តាមតម្រូវការរបស់សារជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និងបុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសិង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញ ប្រកបដោយគុណភាព និងភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គល ទាំងគ្រប់ប្រភទសាជីវកម្ម នៅ ១៥ ប្រទេស។
 
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការ លើការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារពាណិជ្ជមួយ មានសាខាច្រើនជាងគេនៅកម្ពុជា (៨៨សាខា)។ ធនាគារ ហ្វីលីព ក៏កំពុងតែផ្តោតការយកចិត្តទុកដាក់ ផ្តល់ជូនផលិតផល និងសេវាកម្មឌីជីថល ជូនដល់អតិថិជនរបស់យើងផងដែរ ដើម្បីឲ្យពួកគាត់ទទួលបានបទពិសោធន៍ សេវាធនាគារលំដាប់អន្តរជាតិដែលល្អបំផុត។ ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់ https://www.phillipbank.com.kh
 



អំពី EDEEL (Cambodia) Plc 
Edeel (Cambodia) PLC បានបង្កើតឡើងនៅឆ្នាំ២០១៧ ហើយនៅខែកុម្ភៈ ឆ្នាំ២០២០ Edeel (Cambodia) PLC បានរួមបញ្ចូលគ្នាជាមួយ Paygo Sea (Cambodia) PLC ។ Edeel (Cambodia) PLC បានចាប់ផ្តើមផ្តល់សេវាកម្មហិរញ្ញវត្ថុ ក្រោមម៉ាកសញ្ញា Paygo គាំទ្រដោយ Edeel ។
 
Edeel (Cambodia) PLC បានផ្តល់សេវាកម្មទូទាត់ ដោយផ្តោតលើដំណោះស្រាយផ្នែកសេវាធនាគារ ឌីជីថលសម្រាប់អាជីវកម្ម និងអាជីកម្ម(B2B) អាជីវកម្មនិងពាណិជ្ជកម្ម (B2C) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន បានឆ្លងកាត់ការអភិវឌ្ឍផ្នែកឌីជីថល និងមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីផ្តល់សេវាកម្មឌីជីថលជាច្រើនដល់អតិថិជនរបស់ខ្លួន។ ព័ត៌មានលម្អិតអំពី Edeel (Cambodia) PLCសូមចូលទៅកាន់តំណរភ្ជាប់: https://paygo.com.kh
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com