COVID-19
ជាតិ
សង្គមជាតិ
ភូមិរលួស និងភូមិតាប្រាក់ ស្រុកប្រាសាទបាគង ដាក់ជាតំបន់ក្រហម
20, Sep 2021 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានដាក់ភូមិរលួស ឃុំដូនទាវ និងភូមិតាប្រាក់ ឃុំមានជ័យ នៃស្រុកប្រាសាទបាគងជាតំបន់ក្រហម។

 
សេចក្ដីសម្រេចពីការដាក់ជាតំបន់ក្រហមនេះ គិតចាប់ពីរសៀលថ្ងៃទី២០ នេះតទៅ រហូតដល់ថ្ងៃទី២៦ កញ្ញា។ រដ្ឋបាលខេត្តពន្យល់ថា ការងារនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្តទៅកាន់តែតំបន់ដទៃទៀត ក៏ដូចជាដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ទាំងមូល។
 
សូមរំលឹកថា ក្រៅពីភូមិសាស្រ្ដស្រុកប្រាសាទបាគងនេះ អាជ្ញាធរខេត្តក៏បានកំណត់ភូមិសាស្រ្ដមួយផ្នែកធំ នៃក្រុងសៀមរាប និងភូមិ២ទៀត នៃស្រុកជីក្រែងជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នេះផងដែរ៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com