អត្ថបទពាណិជ្ជកម្ម
ដាប់ប៊ែលយូប៊ី ហ្វាយនែន បើកដំណើរការជាផ្លូវការ សាខាទី១៣៧ នៅជិតផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ
× ភ្នំពេញ៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបើកសម្ពោធជាផ្លូវការនូវ សាខាថ្មីមួយទៀតជាមួយនឹងរចនាបទដ៏ទាក់ទាញ ដើម្បីផ្តល់នូវបរិយាកាសរីករាយ និងសេវាកម្មហិរញ្ញវត្ថុដែលមានភាពងាយស្រួលជូនដល់អតិថិជនចាស់និងថ្មី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ សាខាថ្មីនេះគឺជាបណ្តាញសាខាទី ១៣៧ នៅកម្ពុជា។ សាខាផ្សារធំថ្មីទី៣ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជនចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងការផ្តល់ជូនកាដូជាច្រើន សម្រាប់អតិថិជនដែលអញ្ជើញមកកាន់សាខាផ្ទាល់។
នៅក្នុងឱកាសសម្ពោធជាផ្លូវការសាខាថ្មី អតិថិជន នឹងទទួលបានកាដូជាច្រើនភ្លាមៗ នៅពេលអតិថិជនបើកគណនីសន្សំ រួមជាមួយកាតអេធីអឹមនិងសេវាធានាគារចល័ត ឬគណនីសប្បុរស។ សាខាផ្សារធំថ្មីទី៣ ត្រូវបានរចនារូបរាង ខាងក្នុង និងខាងក្រៅ ដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ រួមទាំងបរិក្ខារទំនើបសម្រាប់បម្រើជូនអតិថិជន។
ដោយមានការគាំទ្រយ៉ាងខ្លាំង និងតម្រូវការកាន់តែកើនឡើងរបស់អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន បន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ទូទាំងប្រទេសកម្ពុជា ។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបម្រើសេវាកម្មហិរញ្ញវត្ថុអស់រយៈពេលជាង ២៥ ឆ្នាំមកហើយសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយបុគ្គលិករួសរាយរាក់ទាក់ និងមានបទពិសោធន៍ខ្ពស់។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបឈានដល់ចំនួន ១ ប៊ីលានដុល្លារអាមេរិក ដែលជាសមិទ្ធផលគួរឱ្យកត់សម្គាល់មួយ ដែលសម្រេចបានដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន បុគ្គលិក គណៈគ្រប់គ្រង ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់។
សាខាផ្សារធំថ្មីទី៣ ត្រៀមស្វាគមន៍អតិថិជននៅអាសយដ្ឋាន ផ្ទះលេខ៧០អឺ០ ផ្លូវលេខ១៣៦ កែង ផ្លូវលេខ៥៣ ភូមិ ១ សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អំពីដាប់ប៊ែលយូប៊ី ហ្វាយនែន
ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាផ្សេងៗទៀត។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន ១ ប៊ីលានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៨២៣ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៧០ លានដុល្លារអាមេរិក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com