COVID-19
ជាតិ
កូ​វីដ​-១៩៖ ករណី​ឆ្លង​ថ្មី៦២៨​នាក់ សះស្បើយ៤៨៦នាក់ និង​ស្លាប់១៧​នាក់​
21, Sep 2021 , 11:38 am        
រូបភាព
មនុស្ស​ចំនួន ៦២៨​នាក់ តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ១២១នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ ៤៨៦នាក់​បន្ថែម និង​អ្នកស្លាប់១៧នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២១ ខែសីហា​នេះ​។​

 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ១០៥ ៣៤៤នាក់​។ ចំណែក​អ្នកជា​សះស្បើយ៩៨ ១៨៦នាក់ និង​អ្នកស្លាប់២ ១៤០នាក់​។ កម្ពុជា មាន​ករណី​កូ​វីដ​-១៩ បំប្លែង​ថ្មី​ដែល​តា ចំនួន ៣ ៧៣១​ករណី ក្នុងនោះ​រាជធានី​ភ្នំពេញ ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ និង​ខេត្តសៀមរាប មាន​ច្រើនជាងគេ​។ បើតាម​ក្រសួងសុខាភិបាល មានតែ​ខេត្ត​កែប​មួយគត់ ដែល​មិនទាន់​មានការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី​ប្រភេទ Delta​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com