កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ៖ អាជីពប្រដាល់ខ្ញុំ ត្រូវបញ្ចប់ហើយ
21, Sep 2021 , 11:28 am        
រូបភាព
ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកាសចាកចេញពីអាជីពកីឡាប្រដាល់ហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Rappler។



«អាជីពប្រដាល់របស់ខ្ញុំ គឺត្រូវបានបញ្ចប់ហើយ»។ Pacquiao បាននិយាយបែបនេះ ប្រាប់ទៅតារាសម្ដែងស្រីសញ្ជាតិហ្វីលីពីនម្នាក់ ឈ្មោះ Toni Gonzaga នៅក្នុងកម្មវិធីជជែកពិភាក្សា តាមយូធូបរបស់នាង កាលពីថ្ងៃទី១៩ កញ្ញា។

អាជីពប្រដាល់នេះ បានជួយ Pacquiao តាំងពីគ្រាលំបាករហូតមកដល់ជាបេក្ខភាពប្រធានាធិបតីហ្វីលីពីនឆ្នាំ ២០២២។ Rappler បានស្រង់សម្តីស្ដេចប្រដាល់ហ្វីលីពីន ដូច្នេះថា៖«វាគឺល្អហើយ ពីព្រោះខ្ញុំបានប្រដាល់អស់ជាច្រើនឆ្នាំហើយ ហើយគ្រួសារខ្ញុំក៏បាននិយាយថា (អាជីពប្រដាល់)វាគ្រប់គ្រាន់ហើយ។ ខ្ញុំគ្រាន់តែនៅបន្ត (សកម្មភាពប្រដាល់) ព្រោះខ្ញុំងប់ងុល នឹងកីឡា»។


ដ្បិតប្រកាសបែបនេះក្តី តែPacquiao មិនចាកចេញពីសកម្មភាពប្រដាល់ទាំងស្រុងនោះទេ។ «ខ្ញុំនឹងបន្តគាំទ្រកីឡាករប្រដាល់យើងផ្សេងទៀត ដើម្បីជួយឱ្យពួកគេក្លាយជាម្ចាស់ជើងឯក»។ នេះជាការបញ្ជាក់របស់ស្ដេចប្រដាល់ហ្វីលីពីន ដែលកំពុងឈរជាបេក្ខភាពប្រធានាធិបតី នៅឆ្នាំ២០២២។

នៅក្នុងបក្ស PDP-Laban វាមានការបែកចេញពីមនុស្សពីក្រុម។ មួយក្រុមដឹកនាំដោយលោក Pacquiao និងសមាជិកព្រឹទ្ធសភា Koko Pimentel ខណៈមួយក្រុមទៀត ដឹកនាំដោយ រដ្ឋមន្រ្តីថាមពល លោក Alfonso Cusi និងគាំទ្រដោយលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។

អត្ថបទទាក់ទង
 
ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកួតចាញ់កីឡាករគុយបា Yordenis Ugas ដោយពិន្ទុឯកច្ឆ័ន្ទ នៅសង្វៀន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលថ្ងៃទី២២ សីហា ២០២១។ វាក៏ជាបរាជ័យលើកទី៨ របស់Pacquiao​ នៅក្នុងអាជីពប្រដាល់ ២៦ឆ្នាំដែរ។ ស្ដេចប្រដាល់ហ្វីលីពីន ដែលកំពុងមមាញឹកនឹងរឿងនយោបាយក្នុងស្រុកផងនោះ មានប្រវត្តិប្រកួត ៧២ដងកន្លងមក ដោយឈ្នះ៦២ ចាញ់៨ និងស្មើ២ ក្នុងនោះផ្តួលដៃគូមិនឲ្យតដៃរួចចំនួន៣៩លើក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com