អត្ថបទពាណិជ្ជកម្ម
កាន់តែងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកកោះកុង! foodpanda បានពង្រីកសេវាកម្មមកដល់ខេត្តកោះកុងហើយ
× ចាប់ពីថ្ងៃអង្គារទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ អតិថិជន និងម្ចាស់អាជីវកម្មដៃគូទាំងអស់ ស្ថិតក្នុងខេត្តកោះកុង កាន់តែមានភាពងាយស្រួលក្នុងកុម្ម៉ង់ទិញ និងលក់ម្ហូបអាហារ និងភេសជ្ជៈ សម្ភារប្រើប្រាស់នានា។ ងាយស្រួលព្រោះតែ ក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេរបស់កម្ពុជា foodpanda បន្តពង្រីកសាខារបស់ខ្លួន ចូលដល់ខេត្តជាប់ព្រំប្រទល់ថៃមួយនេះ ដើម្បីផ្តល់សេវាដឹកជញ្ជូនដល់ផ្ទះ។
ការបន្តពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការបោះជំហានចូលដល់ខេត្តកោះកុង អំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ពស់ របស់ក្រុមហ៊ុន foodpanda ក្នុងការចូលរួមលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមផងដែរ ដើម្បីធានាថាម្ចាស់អាជីវកម្មជាដៃគូ នៅតែអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន ទោះបីស្ថិតក្នុងស្ថានភាពលំបាកបែបនេះក៏ដោយ។ អ្វីដែលពិសេស ដើម្បីអបអរការប្រកាសឲ្យប្រើប្រាស់នេះ រាល់អតិថិជនទាំងអស់ ទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់លើកដំបូងចាប់ពី 3$ រួមនឹងការដឹកជញ្ជូន រហ័សទាន់ចិត្ត ដោយប្រើកូដ «HELLOKK»។
មិនត្រឹមតែប៉ុណ្ណោះ ការពង្រីកសាខាថ្មីនេះ ក៏ជាការបង្ហាញពីការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ តាមរយៈការលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះបើគ្មានការចាំបាច់ ក៏ដូចជារក្សាគម្លាតសុវត្ថិភាព ប៉ុន្តែនៅតែអាចទិញសម្ភារប្រើប្រាស់សំខាន់ៗ ស្បៀង ភេសជ្ជៈ និងម្ហូបអាហារដ៏សម្បូរបែប បានដោយគ្រាន់តែប្រើប្រាស់កម្មវីធីទូរសព្ទ(App) foodpanda។ ក្រៅពីនេះ foodpanda នៅតែបន្តជួយគាំទ្រសង្គម តាមរយៈសកម្មភាពសប្បុរសធម៌នានារបស់ខ្លួន ដោយក្រុមការងាររបស់ក្រុមហ៊ុន ក៏បាននាំយកសម្ភារពេទ្យ និងសម្ភារប្រើប្រាស់ការពារមេរោគកូវីដ-១៩ ដូចជាអាល់កុល ម៉ាស ដល់រដ្ឋបាលខេត្តកោះកុងផងដែរ។
កុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (
http://onelink.to/fpkh) ឥឡូវនេះ ដើម្បីកុម្ម៉ង់អាហារឆ្ងាញ់ៗ និងរបស់របរប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់នោះទេ។
ដើម្បីទទួលបានព័ត៌មាន អំពីប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ សូមចុច Subscribe Channel Telegram របស់ foodpanda KH ៖
https://t.me/foodpandakh ទាំងអស់គ្នា។
ត្រូវប្រកាន់ភ្ជាប់ជានិច្ច នូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com