ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្សិត​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
21, Sep 2021 , 11:29 pm        
រូបភាព
​សារធាតុ Ergothioneine ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​មួយ​របស់​ផ្សិត​មាន​ឥទ្ធិពល​យ៉ាង​អស្ចារ្យ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការការពារ​រ៉ាឌីកាល​សេរី ព្រមទាំង​ពង្រឹង​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។​

 
ហេតុដូច្នេះ​ហើយ​ទើប​វត្តមាន​របស់​វា​ក្លាយទៅជា​សារធាតុ​ដ៏​អស្ចារ្ស​ម្រាប់​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​។ វា​ជួយ​លុបបំបាត់​រ៉ាឌីកាល​សេរី​ដែល​ជា​សារធាតុ​ដ៏​គ្រោះថ្នាក់ និង​កើតឡើង​នៅពេល​កោសិការ​រំលាយ​អាហារ​។ វា​អាច​បង្ក​ជា​ការខូចខាត និង​គ្រោះថ្នាក់​ជាច្រើន​ទៀត ដូច្នេះ​អង់​ទី​អុកស៊ី​ដង់​ប្រភេទ Ergothioneine នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ទូទៅ​។​​ផ្សិត​ផ្ទុក​ទៅ​ដោយ​ថ្នាំ​ផ្សះ​បែប​ធម្មជាតិ (​ស្រដៀង​នឹង​ថ្នាំ Penicillin) សម្រាប់​ទប់ស្កាត់​ការលូតលាស់​របស់​បាក់តេរី និង​ការបង្ក​រោគ​ផ្សិត​ផ្សេងៗ​ទៀត​។ សារធាតុ​ទាំងនេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង Polysaccharide, Beta-glucan ដែល​អាច​ភ្ញោ​ច និង​សម្រួល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​បាន​។ វា​ក៏​ធ្វើអោយ​របួស និង​ដំបៅ​ឆាប់​ជា ព្រមទាំង​ការពារ​កុំអោយ​ដំបៅ​នោះ​ករ​ខ្ទុះ​បានដែរ​។ ការ​ផ្សំគ្នា​ដ៏​ល្អ​នៃ​វីតាមីន A, B​កំ​ផ្លេច និង C ត្រូវបាន​គេ​រកឃើញ​ក្នុង​ផ្សិត ដូច្នេះ​វា​ពិតជា​ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខភាព​ល្អ និង​រឹងមាំ​ថែម​មួយ​កម្រិត​ទៀត​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com