COVID-19
ជាតិ
សម្តេច ហ៊ុន សែន ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ពិចារណា ផ្អាក​ពិធីកាន់បិណ្ឌ ក្រោយ​ករណីឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់
23, Sep 2021 , 3:54 pm        
រូបភាព
នៅថ្ងៃទីពីរនៃពិធីកាន់បិណ្ឌនេះ ក្រសួងសុខាភិបាល បាន​រកឃើញករណី​ឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់​តាម​វត្ត។ នេះជាកង្វល់​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈសារសំឡេងពិសេសមួយនា​រសៀល​ថ្ងៃទី២៣ ខែ​កញ្ញា។



សម្តេច​បាន​ស្នើ​ទៅ​ក្រសួងសុខាភិបាល ក្រសួងធម្មការ និងគណៈសង្ឃ ក៏ដូចជាគណៈកម្មការវត្ត ពិចារណា ផ្អាក​ពិធីកាន់បិណ្ឌ ដោយសារតែករណីឆ្លងជាបន្តបន្តាប់ ក្នុងនោះ​វត្តចំពុះក្អែក មាន​ដល់ទៅ៤៥ករណី។

ប្រមុខ​រដ្ឋាភិបាល ព្រួយបារម្ភពី​ករណីឆ្លងកាន់តែធ្ងន់ធ្ងរ នាអំឡុងរយៈពេល​១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ។ ជាមួយគ្នានេះ សម្តេច ហ៊ុន​ សែន លើកទឹក​ចិត្តដល់ព្រះចៅអធិការ​តាម​បណ្តាវត្តអារាម មានសិទ្ធិស្វ័យសម្រេច​ដោយ​ខ្លួនឯង ក្នុងយុទ្ធនាការទប់ស្កាត់​ការរាល​ដាល​កូវីដ-១៩។

ក្នុងករណី​មិនផ្អាកបាន សម្តេចបាន​ស្នើ​ឲ្យ​មាន​ចំណាត់ការឲ្យ​បាន​ច្បាស់​លាស់ ជាពិសេស​ការកំណត់ចំនួនមនុស្ស និងអនុវត្តតាម​វិធាន​សុខាភិបាល​ឲ្យ​បានត្រឹមត្រូវ៕


© រក្សាសិទ្ធិដោយ thmeythmey.com