អត្ថបទពាណិជ្ជកម្ម
ម៉ូតូលំដាប់ថ្នាក់លេខ១ ក្នុងទីផ្សារកម្ពុជា ​ចូលមកអង្រួនបេះដូងអ្នកប្រើប្រាស់ឲ្យនៅមិនស្ងប់ទៀតហើយ...
24, Sep 2021 , 10:53 am        
រូបភាព
រាជធានីភ្នំពេញ៖ ទី២៤​ ខែកញ្ញា ឆ្នាំ២០២១- ក្រុម​ហ៊ុន NCX​  ដែលជា​ក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ នូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ​ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ។ 
 
ផលិតផលដែលក្រុមហ៊ុនបាននាំចូល​មានដូចជា៖ 
  • ម៉ូតូម៉ាក Honda    
  • រថយន្ត Honda 
  • និងម៉ាស៊ីនកសិឧស្សាហកម្ម Honda 
ដោយមានការទន្ទឹងរង់ចាំ ពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបាន​ដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda DREAM “F O R E V E R  G L O R Y”  ស៊េរីថ្មី ជាម៉ូតូល្បីលំដាប់ថ្នាក់លេខ១ក្នុងទីផ្សារកម្ពុជា ដែលមានគុណភាពខ្ពស់ និងប្រណិតភាពឥតទាស់។ 
ឆ្នាំនេះ Honda DREAM “F O R E V E R  G L O R Y”  នាំមកនូវរសនិយមថ្មី នៃប្រណិតភាព សុះសាយនូវកិត្យានុភាព និងឧត្តមភាពលើសលុប ប្រណិតឥតខ្ចោះ ទាន់សម័យគ្រប់ជ្រុងជ្រោយ​ ហ៊ុមដោយបន្ទះមាសឆ្អិនឆ្អៅ រំលេចនូវចំណិតពេជ្រដ៏មានតម្លៃ ឆ្លុះញ្ចាំងនូវគុណតម្លៃដែលមិនអាចប្រៀបបាន នាំអ្នកឆ្ពោះទៅកាន់យុគសម័យថ្មី ដ៏ត្រចះត្រចង់។
 

 
អ្វីដែលពិសេសបំផុត ហើយកោតសរសើរមិនដាច់ពីមាត់នោះ គឺការរចនាថ្មីទាំងស្រុងដោយ 
តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុតរំលេចដោយផ្ទៃរចនាដោយចំណិតពេជ្រដ៏មានតម្លៃ និមិត្តសញ្ញា NCX ពណ៌មាស សម្រិតសម្រាំងនូវគុណតម្លៃថ្មី កាន់តែស្ទួយកិត្តិយស ភាពថ្លៃថ្នូរដ៏ឧត្តម និងកិត្យានុភាពលើសគេសម្រាប់អ្នក​។
 

 
និងតែមថ្មីនៅលើតួម៉ូតូ រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត ស្រស់ស្អាតទាន់សម័យ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើបរលោងភ្លឺចែងចាំង រចនាម៉ូតបែបចំនិតពេជ្រផ្គុំបញ្ចូលគ្នា បង្កើតបានជាគុណតម្លៃថ្មីដ៏មានសក្ដានុពលលើសលុប។


 
ហើយគុណសម្បត្តិពិសេសរបស់ Honda DREAM  នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មី! រចនាម៉ូតយ៉ាងសម្រិតសម្រាំង  ពីបន្ទះមាសឆ្អិនឆ្អៅ រំលេចយ៉ាងវិសេស ដោយចំណិតពេជ្រក្នុងផ្ទៃកុងទ័រ។
 


បញ្ជាក់បន្ថែម៖ 
អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រ: https://www.ncxhonda.com/motorcycles/kh/and125mdn-ca
 
 
(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com