COVID-19
ជាតិ
កូ​វីដ​-១៩៖ករណី​ឆ្លង​ថ្មីហក់ឡើងដល់៨២២នាក់ ឯអ្នកស្លាប់មាន២១នាក់
24, Sep 2021 , 11:51 am        
រូបភាព
​មនុស្ស​ចំនួន ៨២២​នាក់ តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ១០៦នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ ៤៩៤នាក់​បន្ថែម និង​អ្នកស្លាប់២១នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២៤ ខែសីហា​នេះ​។

 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ ១០៧ ៤៤១នាក់​ ក្នុងនោះ ១៨ ៤៣៣នាក់ជាករណីនាំចូល។ ចំណែក​អ្នកជា​សះស្បើយមាន ៩៩ ៦២៨​នាក់ និង​អ្នកស្លាប់​ ២ ១៩៧នាក់​។ កម្ពុជា មាន​ករណី​កូ​វីដ​-១៩ បំប្លែង​ថ្មី​ដែល​តា ចំនួន ៣ ៧៣១​ករណី ក្នុងនោះ​រាជធានី​ភ្នំពេញ ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ និង​ខេត្តសៀមរាប មាន​ច្រើនជាងគេ​។ បើតាម​ក្រសួងសុខាភិបាល មានតែ​ខេត្ត​កែប​មួយគត់ ដែល​មិនទាន់​មានការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី​ប្រភេទ Delta​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com