អត្ថបទពាណិជ្ជកម្ម
មើលសិនទៅ…ទើបដឹងថាអស្ចារ្យប៉ុណ្ណា…! កំពូលលក្ខណៈពិសេសរបស់នាឡិកាឆ្លាតវៃជំនាន់ ចុងក្រោយ Samsung Galaxy Watch4 និងកាសឥតខ្សែដ៏អស្ចារ្យ Galaxy Buds2…!
24, Sep 2021 , 3:40 pm        
រូបភាព
 (ភ្នំពេញ) ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១៖ សុខភាពគឺជាទ្រព្យមហាសាលពិតប្រាកដ ដែលមានតម្លៃបំផុត​ ពុំមានអ្វីកាត់ថ្លៃបានឡើយ ទាំងសុខភាពរាងកាយក៏សំខាន់ សុខភាពផ្លូវចិត្តក៏រឹតតែសំខាន់។ ដូច្នេះទើបថ្ងៃនេះ ក្រុមហ៊ុន សាមសុង សូម​បង្ហាញជូននូវលក្ខណៈពិសេសបំផុត របស់ Galaxy Watch4 ដែលល្អលើស…អស្ចារ្យលើសពីអ្វីដែលលោកអ្នករំពឹងទុក និងដឹងពីសុខភាពអ្នកច្បាស់បំផុត…ខណៈដែល Galaxy Buds2 ឆ្លាតវៃ…ទាន់សម័យ និងនាំលោកអ្នកទៅកាន់ពិភពកម្សាន្តដ៏អស្ចារ្យរបស់អ្នក…! 


 
Galaxy Watch4 និង Galaxy Buds2 ផ្តល់នូវកំពូលបទពិសោធន៍ផ្នែកសុខភាព…រាងកាយ ក៏ដូចជាការកម្សាន្ត និងការងារប្រចាំថ្ងៃអស្ចារ្យបំផុតមិនធ្លាប់មាន (Experience Like No Others) …! Galaxy Watch4 និង Galaxy Buds2 គឺជាគ្រឿងអេឡិចត្រូនិកដ៏ទាន់សម័យបំផុត…ឆ្លាតវៃបំផុត (Most high-end wearable)  និងមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយបំផុត សម្រាប់លោកអ្នក…! 


 
Galaxy Watch4 និង Galaxy Buds2 មានគុណតម្លៃអស្ចារ្យលើសពីគ្រឿងពាក់លម្អ ដែលលោកអ្នកធ្លាប់ ដឹង…ធ្លាប់ពាក់…ធ្លាប់ប្រើ…និងធ្លាប់បានឃើញ…! ឥឡូវនេះ សូមមកមើលចំណុចអស្ចារ្យ និងកំពូលបច្ចេកវិទ្យាចុងក្រោយបំផុត របស់ក្រុមហ៊ុន សាមសុង ដែលបំពាក់លើ Galaxy Watch4 និង Galaxy Buds2 ជាមួយគ្នា៖  
 


* Galaxy Watch4 
- Design (Sleek, Seamless, Iconic): ពាក់ក្តោបកដៃបានល្អ និងមានផាសុកភាពបំផុត (មិនតឹង មិនរឹត មើលទៅទាក់ភ្នែក លេចធ្លោ ទាន់សម័យ និងមិនធ្វើឱ្យមានអារម្មណ៍ទើសទែង) និងជាប់ធន់បំផុត ជាមួយនឹងតួដែលធ្វើឡើងពី Armor Aluminum Metal Frame…! 
- បំពាក់បច្ចេកវិទ្យា Body Composition: ​តាមដាននូវសកម្មភាពប្រចាំថ្ងៃរបស់អ្នក ជាពិសេសសកម្មភាពលំហាត់ប្រាណ ដែលអាចប្រាប់ពីស្ថានភាពរាងកាយរបស់អ្នក (Body Composition) ពីទម្ងន់ (Weight) កំហាប់សាច់ដុំ (Skeletal muscle)  កម្រិតជាតិខ្លាញ់ (Fat mass)  កម្រិតជាតិខ្លាញ់ក្នុងរាងកាយ (Body Fat)  BMI (Body Mass Index)  កម្រិតជាតិទឹកក្នុងរាងកាយ (Body Water)​និង BMR ជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត Samsung BioActive Sensor ដោយលោកអ្នកគ្រាន់តែដាក់ចុងម្រាមដៃ ២ ក្នុងរយៈពេល ១៥ វិនាទី ប៉ុណ្ណោះ…! 
ដូច្នេះលោកអ្នកអាចដឹងពីស្ថានភាពសុខភាពរាងកាយ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងងាយស្រួលបំផុត ហាក់បីដូចជាមានគ្រូពេទ្យប្រចាំខ្លួនជានិច្ចផងដែរ…! 
- Advanced Sleep Technology: ធ្វើការវិភាគ និងតាមដានការគេងរបស់លោកអ្នក ដោយឱ្យលោកអ្នកអាចត្រួតពិនិត្យ នូវកម្រិតអុកស៊ីហ្សែនក្នុងឈាម (Blood Oxygen Level) និងការគេងស្រម៉ុក (Snoring patterns) របស់លោកអ្នកផងដែរ…! 
- Watch Faces: មុខនាឡិកាថ្មីៗ ស្អាតៗ រាល់ថ្ងៃ (A new day, A new watch face) …! បច្ចេកវិទ្យានេះ អាចឱ្យលោកអ្នករីករាយ ជាមួយនឹងពណ៌ (color) ប្រភេទអក្សរ ឬ លេខ (Fonts styles) ទៅតាមរសនិយមរបស់លោកអ្នកផងដែរ…! 
 




* Galaxy Buds2 
- Well-Balanced Sound: ផ្តល់នូវភាពរីករាយ និងកំពូលបទពិសោធន៍ នៃសំឡេងដែលឮរងំបុកបាសបានធ្ងន់ល្អ ហាក់ដូចជាអ្នកស្ថិតក្នុងស្ថានភាពពិតៗតែម្តង…! 
- Active Noise Canceling (ANC): លោកអ្នកអាចជ្រើសសំឡងដែលលោកអ្នកចង់ស្តាប់ ជាមួយនឹង ម៉ាយក្រូហ្វូន 2 គ្រាប់ (2 Microphone) ដើម្បីទប់ស្កាត់សំឡេងរំខាន ដែលលោកអ្នកមិនចង់ស្តាប់ឮ បានរហូតដល់ 98%។ ដូច្នេះលោកអ្នកអាចរីករាយពេញទំហឹង ជាមួយនឹងតន្ត្រី ខ្សែភាពយន្ត… ការកម្សាន្តហ្គេម……សៀវភៅមានសំឡេងអាន (Audio books) ឬ Podcasts ដែលលោកអ្នកចូលចិត្ត…! 
- Crystal Clear Calls: ជាមួយនឹងម៉ាយក្រូហ្វូនចំនួន 3 គ្រាប់ ( 3 microphones) និង Voice Pickup Unit ដែលផលិតមកស្រាប់ ជួយយកសំឡេងរំខានពីបរិយាកាសខាងក្រៅចេញ កាត់បន្ថយសំឡេងខ្យល់ ធ្វើឱ្យការសន្ទនារបស់អ្នករលូន ឮច្បាស់ដូចនិយាយផ្ទាល់តែម្តង…! 
- Comfort Fit: ត្រូវបានរចនា និងបង្កើតឡើងមានទម្ងន់ស្រាលបំផុត និងមានផាសុកភាពបំផុត ទោះពាក់ ឬប្រើយូរប៉ុណ្ណា ក៏មិនធ្វើឱ្យមានការរំខាន ឬឈឺត្រចៀកលោកអ្នកឡើយ…! 
- Battery Life: កាន់ថ្មបានយូរ រហូតដល់ 15 ម៉ោង (ពេលលោកអ្នកសាកពេញប្រអប់ Fully Charged Case) 
 
ទោះជាត្រូវសរសេររ៉ាយរ៉ាប់យ៉ាងណា ក៏មិនទាន់អស់ដែរ…! Galaxy Watch4 និង Galaxy Buds2 នៅមានចំណុចពិសេសអស្ចារ្យជាច្រើនទៀត ដែលលោកអ្នកមិនទាន់បានដឹង…! ដូច្នេះបើចង់ដឹងច្បាស់បន្ថែម លោកអ្នកអាចអញ្ជើញទៅធ្វើតេស្តដោយផ្ទាល់ ឬទិញប្រើដោយខ្លួនឯង ទើបដឹងថាវាអស្ចារ្យប៉ុណ្ណា…! 
 
នៅចាំអីទៀត…! សូមចាប់ផ្តើមទទួលយកកំពូលបទពិសោធន៍ ពី កំពូលនាឡិកាដ៏ឆ្លាតវៃ ដែលដឹងពីសុខភាពរបស់អ្នកល្អបំផុត (The Watch That Knows You Best Ever) និង កាសឥតខ្សែដ៏ល្អបំផុត ដែលផ្តល់នូវការកម្សាន្ត ក៏ដូចជានាំលោកអ្នក ទៅពិភពដ៏អស្ចារ្យរបស់អ្នក ( Immerse Into Your World)…!
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុងទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
 

















(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com