អត្ថបទពាណិជ្ជកម្ម
អគារសិក្សាថ្មីរបស់ សាលាអន្តរជាតិ វេសវីយូ កម្ពុជា ត្រូវបានរចនា និងបំពាក់ដោយបរិក្ខារសិក្សាទំនើបៗមិនចាញ់សាលានៅបរទេស
24, Sep 2021 , 5:44 pm        
រូបភាព
ពិតណាស់ ការផ្តល់សេវាអប់រំប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ គឺជាកត្តាដ៏សំខាន់សម្រាប់សាលារៀន ដែលមានចក្ខុវិស័យផ្តោតទៅលើការបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ដែលបាននិងកំពុងក្រេបយកចំណេះដឹង ដើម្បីធ្វើជាទុនសម្រាប់ថ្ងៃអនាគត។ 

ក្រៅពីការយកចិត្តទុកដាក់បង្ហាត់បង្រៀន ពីលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធបង្រៀនយូរឆ្នាំ និងមានអាជ្ញាប័ណ្ណបង្រៀន មកពីសហរដ្ឋអាម៉េរិក អង់គ្លេសជាដើម ការផ្តល់សម្ភារ ក៏ដូចជាគ្រឿងបរិក្ខារសិក្សាដែលទំនើប ស្របតាមស្តង់ដារអន្តរជាតិ ក៏ជាចំណែកមួយ ក្នុងការធានាឲ្យសិស្សានុសិស្ស ទទួលបានទាំងចំណេះដឹង និងការអនុវត្តផ្ទាល់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ 


 
ជាក់ស្តែងអគារសិក្សាថ្មី របស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលមានទីតាំងជាប់ជាមួយទីតាំងអគារបច្ចុប្បន្នរបស់សាលា ស្ថិតនៅតាមបណ្តោយផ្លូវជាសុផារ៉ា សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយត្រូវបានសាងសង់ឡើង ប្រកបដោយទីធ្លាធំទូលាយ មានទំហំប្រមាណ ៦ ០០០ ម៉ែត្រការ៉េ ព្រមទាំងបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ ប្រកបទៅដោយគុណភាពស្តង់ដារអន្តរជាតិ។ នៅតាមថ្នាក់រៀន សាលមហោស្រព បន្ទប់ប្រជុំ បណ្ណាល័យ និងអាហារដ្ឋាន ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ប្រកបដោយការរចនា និងតុបតែងយ៉ាងសម្រិតសម្រាំង ល្អប្រណីត ដើម្បីស្វាគមន៍សិស្សានុសិស្ស ត្រឡប់មកសិក្សាដោយផ្ទាល់នៅសាលា ក៏ដូចជាត្រៀមក្នុងការទទួលនូវការវាយតម្លៃគុណភាពអប់រំស្តង់ដារកម្រិតអន្តរជាតិ ពីស្ថាប័នកំពូលទាំងពីរ លើពិភពលោក WASC និង CIS។
 



ថ្មីៗនេះ សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានស្វាគមន៍សិស្សានុសិស្ស ឱ្យចូលមកសិក្សាក្នុងអគារសិក្សាថ្មី ដ៏ធំទូលាយ និងទំនើប បន្ទាប់ពីមានការអនុញ្ញាតឱ្យសិស្សានុសិស្ស កម្រិតមធ្យមសិក្សា អាចត្រលប់មកសិក្សាដោយផ្ទាល់ក្នុងសាលាវិញបាន។
 
ដើម្បីជ្រាបជាព័ត៌មានបន្ថែម សូមចូលទៅកាន់៖ 
ហ្វេសបុកផេក៖ Westview Cambodian International School
លេខទូរសព្ទ៖ ០៩៥ ២២២ ៩៩៣ ឬ ០៩៥ ៦៦៦ ៩៩៣ ៕







(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com