ជាតិ
សង្គមជាតិ
អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណ ត្រូវបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ ដោយសារល្មើសនឹងវិន័យ
04, Jul 2022 , 11:07 am        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងកិច្ចប្រជុំមួយរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។
សម្តេច ស ខេង ថ្លែងក្នុងកិច្ចប្រជុំមួយរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។
លោក សឿ សុថា អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរនៅក្រសួងមហាផ្ទៃ ត្រូវបានដកចេញពីមុខតំណែង ហើយបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ក្រោមហេតុផលថា លោក «បានល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។ សេចក្តីសម្រេចនេះ ធ្វើឡើងតាមរយៈប្រកាសរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីចុងខែមិថុនា ឆ្នាំ២០២២។



ប្រកាសរបស់សម្តេចរដ្ឋមន្រ្តមហាផ្ទៃ ពុំបានបញ្ជាក់លម្អិតឡើយថា លោក សឿ សុថា ប្រព្រឹត្តអំពើអ្វីខ្លះ ដែលនាំឲ្យខុសឆ្គងនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ប្រកាស បានឲ្យដឹងថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗរបស់លោក ត្រូវនិងលុបចេញ។ 
 
បើតាមប្រកាសដដែល ការសម្រេចដកលោក សឿ សុថា ចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិនេះ គឺធ្វើទៅតាមសំណើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តញ្ញាណកម្មនៃក្រសួងមហាផ្ទៃ៕ 
 

Tag:
 ស ខេង​
  សឿ សុថា
  បណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com