អត្ថបទពាណិជ្ជកម្ម
កាន់តែពិសេស!! ​ជាវម៉ាស៊ីនលើកដាក់ទំនិញ TCM ប្រភេទអាគុយ FB-9 ឥឡូវនេះ ​នឹងទទួលបានកញ្ចប់សេវាកម្មថែទាំ និងគ្រឿងបន្លាស់​ឥតគិតថ្លៃរយៈពេល២ឆ្នាំ ​
05, Jul 2022 , 2:53 pm        
រូបភាព
កាន់តែពិសេស! រាល់ការជាវម៉ាស៊ីនលើកដាក់ទំនិញ TCM ប្រភេទអាគុយ FB-9 ឥឡូវនេះ លោកអ្នក នឹងទទួលបានកញ្ចប់សេវាកម្មថែទាំ និងគ្រឿងបន្លាស់ 4 ចំណុច ដោយឥតគិតថ្លៃ រហូតដល់ទៅ 2 ឆ្នាំ ឬ 2400 ម៉ោង។
 
សេវាកម្មទាំងនោះរួមបញ្ចូលដូចជា៖
  • ប្តូរប្រេងប៉ុង
  • ប្តូរប្រេងហ្រ្វាំង
  • ប្តូរប្រេងបូម 
  • ប្តូរតម្រងប្រេងបូម ។
ម៉ាស៊ីនលើកដាក់ទំនិញ TCM​ ប្រភេទអាគុយ FB-9 ត្រូវបាននាំចូលដោយក្រុមហ៊ុន អ អិម អេ ( RMA Cambodia) ដែលជាដំណោះស្រាយដ៏ល្អបំផុត ក្នុងសម័យកាលសាំង និងម៉ាស៊ូតឡើងថ្លៃ​ ហើយពិតជាស័ក្តសមបំផុត សម្រាប់ម្ចាស់អាជីវកម្ម ដែលមានបំណងផ្លាស់ប្តូរ ពីការប្រើម៉ាស៊ីនលើកដាក់ទំនិញប្រភេទម៉ាស៊ូត ឬសាំងមកជាអាគុយវិញ។ ម៉ាស៊ីនលើកដាក់ទំនិញប្រភេទអាគុយមួយនេះ ជួយសន្សំសំចៃលើសពីម៉ាស៊ីនលើកដាក់ទំនិញផ្សេងៗ ដែលប្រតិបត្តិការក្នុង 1 ម៉ោង លោកអ្នកចំណាយត្រឹមតែ 0,64$ ប៉ុណ្ណោះ។
  


បើក្រឡេកមកមើលពីចំណុចពិសេសរបស់​ TCM FB-9​ វិញ វាគឺជាម៉ាស៊ីនប្រភេទអាគុយ ដែលមានគុណភាពខ្ពស់ ស្តង់ដារប្រទេសជប៉ុន និងមានចំណុចពិសេសដូចជា៖
  • អាគុយប្រើបានរហូតដល់ 11 ម៉ោង​ 30 នាទី ហើយសល់ថ្ម 25% ពេលប្រើប្រាស់ជាមួយបច្ចេកវិទ្យា Eco Mode
  • មិនមានការបំភាយឧស្ម័ន ដែលជាហេតុជួយកាត់បន្ថយជាតិកាបូន និងមិនធ្វើឲ្យប៉ះពាល់បរិស្ថាន ហើយសក្តិសមបំផុតសម្រាប់ឧស្សាហកម្មចំណីអាហារ​ 
  • បំពាក់មកជាមួយបច្ចេកវិទ្យា​ IPX4 ដែលអាចការពារការជ្រាបទឹក  បើទោះជាបើកបរក្រោមភ្លៀងធ្លាក់ក៏ដោយ
  • កម្លាំងខ្លាំង និងមានសេ្ថរភាព បើទោះបីជាធ្វើការបត់បែនក៏ដោយ
  • មិនមានសម្លេងរំខាន​ និងញ័រតិចបំផុត ដែលងាយស្រួលដល់អ្នកបើកបរក្នុងពេលប្រតិបត្តិការ។
 
លោកអ្នកអាច​ទិញ ជួល ឬបង់រំលស់បាន ដោយគ្រាន់តែទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈលេខ 017 222 842/095 666 322 ឬអញ្ជើញមកមើលផ្ទាល់តាមសាខាដូចខាងក្រោម៖
  • សាខាទី1 ផ្ទះលេខ 27 ផ្លូវលេខ 134 សង្កាត់ មិត្តភាព ខណ្ឌ 7​ មករា រាជធានីភ្នំពេញ ឬមកពីស្តុបណានជីងបត់ស្តាំ ច្រកធនាគារ ABA ចំងាយ 300 ម៉ែត្រ
  • សាខាទី2 ផ្លូវ 1019 ខណ្ឌ សែនសុខ ភ្នំពេញ (នៅទល់មុខ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ​​ និងសត្វព្រៃ) ៕




(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com