ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខ្វះ​ជាតិ​ស្ករ មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?
08, Dec 2022 , 10:59 pm        
រូបភាព
កង្វះ​ជាតិ​ស្ករ គឺជា​បញ្ហា ដែល​កើត​មាន​ជា​ញឹកញាប់ ហើយ​ទាក់ទង​ទៅ​នឹង ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។ ទោះបីជា​យ៉ាងនេះ​ក្តី មូលហេតុ​ផ្សេង​ៗ​ទៀត កម្រ​នឹង​ធ្វើ​ឱ្យ ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ណាស់ បើសិនជា​មិន​មាន ជំងឺ​ទឹកនោមផ្អែម​នោះ​។ កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម មិនមែន​ជា​ជំងឺ​ទេ​។ ជា​ធម្មតា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​ចាប់ពី ៧០ ទៅ ១១០ មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ឈាម​។

 
បើសិនជា​អ្នក ទុក​ឱ្យ​រោគ​សញ្ញា ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​នេះ មាន​រយៈពេល​យូរ អ្នក​ប្រហែលជា​អាច ដួល​សន្លប់​បាន នេះ​ដោយសារ​តែ​ខួរក្បាល មិន​មាន​ជាតិ​ស្ករ​គ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់​។
 
អាកា​រៈ​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម អាច​បង្ក​ជា​ផលវិបាក ដូច​ជា ៖
• ប្រកាច់
• សន្លប់
• ស្លាប់​។
 
ការ​ដែល​ឧស្សាហ៍ ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម អាច​នាំ​ឱ្យ​មាន អាកា​រៈ​ខ្វះ​ជាតិ​ស្ករ ដោយ​មិនដឹង​ខ្លួន (Hypoglycemia Unawareness)​។ រាង​កាយ និង​ខួរក្បាល នឹង​លែង​បង្ក​ជា​រោគ​សញ្ញា ដើម្បី​ប្រកាស​អាសន្ន ដូច​ជា ញ័រ​ខ្លួន ឬ​បេះដូង​ដើរ​ខុស​ចង្វាក់​ទៀត​ហើយ​។ នៅ​ពេល​រឿង​នេះ​កើតឡើង​នោះ ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ក៏​កាន់តែ​ច្រើន​ដែរ​។
 
បើសិនជា​អ្នក មាន​ជំងឺ​ទឹកនោមផ្អែម កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម គឺជា​រឿង​មួយ នាំ​ឱ្យ​គ្មាន​ផា​សុខភាព ហើយ​អាច​ភ័យ​ខ្លាច​ទៀត​ផង ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អាំង​ស៊ុ​យ​លី​ន មិនសូវ​ជា​ធ្វើការ​បាន​ល្អ ក្នុង​ការ​ផ្តល់​ជាតិ​ស្ករ ដល់​រាង​កាយ​ប្រើប្រាស់​។ ប៉ុន្តែ ការ​មាន​ចំនួន​ជាតិ​ស្ករ ក្នុង​ឈាម​ច្រើន រយៈពេល​យូរ​ទៀត អាច​បង្ក​គ្រោះថ្នាក់​ដែរ ជា​ពិសេស វា​នឹង​ទៅ​បំផ្លាញ​សរសៃប្រសាទ សរសៃឈាម និង​សរីរាង្គ​ជា​ច្រើន​ទៀត​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com