ជាតិ
កម្មវិធីទូរសព្ទដៃ CarnetDia ទទួលបាន​ពា​ន​រ​ង្វា​ន់​ប​ច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ ​
09, Dec 2022 , 9:19 am        
រូបភាព
ភ្នំពេញ៖ កម្មវិធីកំណត់ត្រាទឹកនោមផ្អែម CarnetDia ទទួលបានជ័យលាភី «បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធី ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ (Cambodia Digital Awards 2022) ដែលរៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។



ក្រុមហ៊ុនជ័យលាភីចំនួន៥ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង១៧២ ស្ថាប័ន ដោយគណៈវិនិច្ឆ័យមកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសិក្សា ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ៤ ចំណុច គឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។ 
 
ក្នុងចំណោមជ័យលាភីទាំង៥ កម្មវិធីកំណត់ត្រាទឹកនោមផ្អែម «CarnetDia App» របស់ស្ថាប័ន CarnetDia ទទួលបានជ័យលាភី​ លើប្រធានបទ បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year)។ 
 
កម្មវិធីកំណត់ត្រាទឹកនោមផ្អែម CarnetDia នេះ ផ្តើមឡើយក្រោមគំនិតរបស់ក្រុមការងារលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ទីប្រឹក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ និងដោយមានការគាំទ្រពីមជ្ឈមណ្ឌលកម្ពុជា ៤.០។ 
 
លោកវិជ្ជបណ្ឌិត ស៊ុំ សត្ថា បានប្រាប់សារព័ត៌មានថ្មីៗ ឱ្យដឹងថា កម្មវិធីទូរសព្ទដៃនេះ បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងដល់អ្នកជំងឺទឹកនោមផ្អែម ដែលសាធារណជនអាចដឹង និងទទួលព័ត៌មានអំពីជំងឺទឹកនោមផ្អែម ជាពិសេសអាចជួយកត់កម្រិតជាតិស្ក ទិន្នន័យជាតិស្ក ផ្ញើទៅគ្រូពេទ្យ។ លើសពីនេះ អ្នកមានជំងឺទឹកនោមផ្អែម ឬសាធារណជន អាចពិភាក្សាជាមួយគ្រូពេទ្យថែមទៀតផង៕

អត្ថបទទាក់ទង
d :
 

Tag:
 កម្មវិធីកំណត់ត្រាទឹកនោមផ្អែម CarnetDia
  ពានរង្វាន់ឌីជីថលកម្ពុជា ២០២២
© រក្សាសិទ្ធិដោយ thmeythmey.com