កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ កម្ពុជា សួរសុខទុក្ខម៉ាឡេស៊ី ដោយគ្មានវត្តមានលោកហុងដា
09, Dec 2022 , 1:59 pm        
រូបភាព
លោក Hirose Ryu(ពាក់មួកកណ្តាល) គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ដឹកនាំកូនក្រុមហ្វឹកហាត់ត្រៀមជួបក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី។ រូបពី FFC
លោក Hirose Ryu(ពាក់មួកកណ្តាល) គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ដឹកនាំកូនក្រុមហ្វឹកហាត់ត្រៀមជួបក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី។ រូបពី FFC
ដោយ:
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះម៉ាឡេស៊ីនៅថ្ងៃទី៩ ខែធ្នូ វេលាម៉ោង៨យប់ នាកីឡដ្ឋាន Bukit Jalil ក្រុងគូឡាឡាំពួ។ ជំនួបមិត្តភាពដើម្បីត្រៀមព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នេះមិនមានវត្តមានរបស់អ្នកចាត់ការទូទៅលោក Keisuke Honda ឡើយ។



លោក Hirose Ryu គ្រូបង្គោលក្រុមគោព្រៃត្រូវមានភារកិច្ចដឹកនាំក្រុមកីឡាករទាំង២៤រូបរបស់កម្ពុជា ទៅកាន់ទឹកដីម៉ាឡេស៊ីនៅយប់នេះ។
សម្រាប់ក្រុមកម្ពុជា ៣ប្រកួតចុងក្រោយក្នុងពានរង្វាន់បាល់ទាត់ Asian Cup ចាញ់ឥណ្ឌា ២-០, ចាញ់ហុងកុង ៣-០, ស្មើអាហ្កាហ្វនីស្ថាន ២-២ និងជំនួបមិត្តភាពចាញ់ភ្ញៀវបង់ក្លាដែស ១-០។ ចំណែកម៉ាឡេស៊ី ៣ ប្រកួតចុងក្រោយក្នុងពានរង្វាន់បាល់ទាត់ Asian CUP ឈ្នះបង់ក្លាដែស ៤-១, ចាញ់បារ៉ែន ២-១ និងឈ្នះតួកម៉េនីស្ថាន ៣-១។
 
សម្រាប់ក្រុមទាំងពីរប្រវត្តិជួបគ្នា៦លើក កម្ពុជាពុំដែលស្គាល់ពាក្យឈ្នះម៉ាឡេស៊ីឡើយពោល នៅឆ្នាំ២០០៧ កម្ពុជា ចាញ់ម៉ាឡេស៊ី ក្នុងជំនួបមិត្តភាព ៦-០, ឆ្នាំ២០១៤ កម្ពុជា ចាញ់៤-១, ឆ្នាំ២០១៦ កម្ពុជា ចាញ់៣-២, ឆ្នាំ២០១៨ កម្ពុជា ចាញ់៣-១ និងចាញ់ ១-០, ឆ្នាំ២០២១ កម្ពុជា ចាញ់ ៣-១ ក្នុងពានរង្វាន់ AFF SC។
 
ក្រុមជម្រើសជាតិកម្ពុជា ប្រកួតបន្ទាប់ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup  ពូលA ជួបក្រុមហ្វីលីពីន ថ្ងៃទី២០ ខែធ្នូ និងបន្តជួបក្រុមឥណ្ឌូណេស៊ី ថ្ងៃទី២៣ ជួបព្រុយណេ ថ្ងៃទី២៩ ខែធ្នូ និងប្រកួតបន្ទាប់ជួបក្រុមជម្រើសជាតិថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ រីឯក្រុមម៉ាឡេស៊ី ប្រកួតបន្ទាប់របស់គេ ជួបជម្រើសជាតិម៉ាល់ឌីវ ថ្ងៃទី១៤ ជួបមីយ៉ាន់ម៉ា ថ្ងៃទី២១ ជួបឡាវ ថ្ងៃទី២៤ ជួបវៀតណាម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងបន្តជួបជម្រើសជាតិសិង្ហបុរី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
 
កីឡាករជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូ Hirose Ryu និងអ្នកចាត់ការទូទៅក្រុមលោក Keisuke Honda រួមមាន អ្នកចាំទី កែវ សុខសិលា, វីរៈ ដារា (វិសាខា) និងហ៊ុន គឹមហ៊ុយ (បឹងកេត), ខ្សែការពារ ជួន ចាន់ចាវ, សឿត បារាំង(ភ្នំពេញក្រោន), ឆេង ម៉េង, អ៊ុក សុវណ្ណ, ទេស សម្បត្តិ(វិសាខា) សឿយ វីសាល, សារ៉េត គ្រីយ៉ា(ព្រះខ័នរាជស្វាយរៀង) តាំង ប៊ុនឆៃ(បឹងកេត) និងកុក បូរីស(Sarawak United FC)។
 
ខ្សែបម្រើរួមមាន យ៉ើ មូស្លីម,អ៊ន ចាន់ប៉ូលីន(ភ្នំពេញក្រោន) អ៊ីន សុដាវីត, ប៊ីន ចន្ថាធារី(វិសាខា) និងសុះ សូហាណា(ណាហ្គាវើលដ៍) ខ្សែប្រយុទ្ធរួមមាន ម៉ាត់ នូរុណ, សៀង ចន្ធា(បឹងកេត) កែវ សុខផេង, សារ ទី, រ៉ឹង ប៊ុនហៀង(វិសាខា) លឹម ពិសុទ្ធ(ភ្នំពេញក្រោន) និងថេឡរ នីកូឡាស់ឌឿង(Orlando City SC”B”៕
 

Tag:
 កីឡាបាល់ទាត់
 មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com