ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនធានារ៉ាប់រង អេទីកា បើកសម្ពោធជាផ្លូវការដើម្បីនាំយកស្នាមញញឹមជូនប្រជាជនកម្ពុជា
09, Dec 2022 , 3:49 pm        
រូបភាព
 អេទីកា ដែលជាក្រុមហ៊ុនធានារ៉ាប់រង និង តាកាហ្វូល (Takaful) ដែលស្ថិតនៅក្រោមសម្ព័ន្ធធនាគារមេយប៊ែងប្រទេសម៉ាឡេស៊ី បានបើកសម្ពោធជាផ្លូវការនូវម៉ាកយីហោដែលមានឈ្មោះថា ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និង ធានារ៉ាប់រងទូទៅ អេទីកា បន្ទាប់ពីបានបើកដំណើរការអស់រយៈពេល ២ ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ គម្រោងនៃការបើកសម្ពោធនេះ ជាក់ស្ដែងត្រូវបានពន្យារពេល ដោយសារការរីករាតត្បាតនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក។ បន្ទាប់ពីការបន្ថយការរឹតបន្តឹងនៃជម្ងឺកូវីដ-១៩ អេទីកាបានប្រារព្ធនូវកម្មវិធីបើកសម្ពោធជាផ្លូវការនូវម៉ាកយីហោរបស់ខ្លួននៅសណ្ឋាគារ Grand Hyatt ភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសជាង ២៥០ នាក់។ បច្ចុប្បន្ន ក្រុមហ៊ុន អេទីកា កម្ពុជា  បានក្លាយជាផ្នែកមួយនៅក្នុងឧស្សាហកម្មធានារ៉ាប់រង ដែលកំពុងតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
 
ពិធីបើកសម្ពោធនេះដែរគឺទទួលបានការចូលរួមពីសំណាក់លោក Datuk R. Karunakaran ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Etiqa International Holdings SDN. BHD. លោក Dato’ Khairussaleh Ramli ជាប្រធានអគ្គនាយក និង អគ្គនាយកប្រតិបត្តិនៃធនាគារមេយប៊ែង លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យធនាគារនៃធនាគារជាតិកម្ពុជា ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា លោក Anthony Brent Elam ប្រធានក្រុមប្រឹក្សាភិបាលធនាគារ មេយប៊ែង កម្ពុជា តំណាងមកពីសភាធុរកិច្ចម៉ាឡេស៊ីប្រចាំកម្ពុជា ក៏ដួចជាសមាជិកធនាគារ មេយប៊ែង កម្ពុជា សមាជិកគណៈកម្មការប្រតិបត្តិធនាគារមេយប៊ែង ថ្នាក់គ្រប់គ្រង និង បុគ្គលិកក្រុមហ៊ុន អេទីកា។
 


នៅក្នុងសន្ទរកថា លោក Datuk R. KarunaKaran បានធ្វើការថ្លែងអំណរគុណទៅដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានជួយសម្របសម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន អេទីកា ក្នុងប្រទេសកម្ពុជាកន្លងមក។ លោកបានបន្ថែមថា៖ “យើងសូមធានាថា ជាមួយ អេទីកា លោកអ្នកកំពុងតែត្រូវបានធានា ដោយក្រុមហ៊ុនធានារ៉ាប់រងធំជាងគេមួយនៅក្នុងតំបន់អាស៊ាន ជាក្រុមហ៊ុនធានារ៉ាប់រងដែលមិនត្រឹមតែគិតពីផលប្រយោជន៍អតិថិជនជាចម្បងតាមរយៈការផ្តល់ជូននូវការប្រឹក្សាល្អបំផុតដល់អតិថិជន រួមទាំងភាពរហ័ស និង ងាយស្រួល ផងដែរ។ ទាំងនេះគឺជាគុណសម្បត្តិរបស់ អេទីកា ដែលលោកអ្នក អាចជឿជាក់បានក្នុងនាមជាអតិថិជន ឬ ដៃគូផងដែរ។
 
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង ធានារ៉ាប់រងទូទៅ អេទីកា កម្ពុជា គឺជាអង្គភាពប្រតិបត្តិការរបស់ អេទីកា ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅក្នុងតំបន់អាស៊ាន និងជា តាកាហ្វូល (Takaful) ដែលផ្ដល់ជូននូវគម្រោងធានារ៉ាប់រងទូទៅ និងអាយុជីវិតពេញលេញ សម្រាប់ក្រុមគ្រួសារ និង តាកាហ្វូល (Takaful) តាមរយៈភ្នាក់ងារជាង ១០,០០០ នាក់ ដែលមានចំនួន ៤៦ សាខា និងការិយាល័យចំនួន ១៧កន្លែង។
 


អេទីកា មានបណ្ដាញធានារ៉ាប់រងជាង ៤៩០ សាខា រួមមាន សហករណ៍ធានារ៉ាប់រង ជើងសាធានារ៉ាប់រង  រួមទាំងវេទិកាអនឡាញ នៅទូទាំងប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន និង កម្ពុជា។ អេទីកា ត្រូវបានផ្ដល់អជ្ញាប័ណ្ណឱ្យដំណើរការប្រតិបត្តិដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា នៅក្នុងឆ្នាំ ២០១៩។ នៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតនិង ធានារ៉ាប់រងទូទៅ អេទីកាបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនដោយដាក់ផ្ដល់ជូននួវផលិតផលធានារ៉ាប់រងអាយុជីវិត និង ធានារ៉ាប់រងទូទៅតាមប្រព័ន្ធអ៊ីនធឺណេត ក៏ដូចជាតាមរយៈសាខាធានាមេយប៊ែងទូទាំងប្រទេសផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និង ធានារ៉ាប់រងទូទៅ អេទីកា កម្ពុជា កំពុងដឹកនាំដោយ អគ្គនាយកនិង អគ្គនាយិកា ជាជនជាតិខ្មែរគឺ លោក ហ៊ង វុទ្ធី និងលោកស្រី ប៊ុន ចាន់មករា។
 
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន រួមទាំងផលិតផលដែលកំពុងដំណើរក្នុងទីផ្សាររបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា កម្ពុជា   សូមចូលទៅកាន់គេហទំព័រ អេទីកា www.etiqa.com.kh
  


អំពីក្រុមហ៊ុនអេទីកា

អេទីកា គឺជាអ្នកចែកចាយពហុបណ្ដាញនៃផលិតផលធានារ៉ាប់រង និង តាកាហ្វូល (Takaful) តាមរយៈភ្នាក់ងារចំនួន ១០,០០០កន្លែង ដែលមានសាខា ៤៦កន្លែង និងការិយាល័យចំនួន ១៧កន្លែង បណ្ដាញចែកចាយតាមធនាគារជាង ៤៩០ កន្លែង (តាម​​​​ ​​​ រយៈសាខាធនាគារមេយប៊ែង ធនាគារភាគីទី៣ ក៏ដូចជាសហប្រតិបត្តិករ និងជើងសាធានារ៉ាប់រង) តាមរយៈបណ្ដាញធនាគារក្នុងប្រទេស ម៉ាឡេស៊ី សាំងហ្គាពួរ ហ្វីលីពីន ឥណ្ឌូនេស៊ី និង កម្ពុជា។
 
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យពិភពលោកក្លាយជាកន្លែងដ៏ល្អប្រសើរមួយ ដំណើរប្រកបដោយនិរន្តភាពរបស់អេទីកាផ្ដោតលើគំនិតផ្ដួចផ្ដើមរបស់ខ្លួនដែលជួយកាត់បន្ថយជាតិកាបូន បង្កើនឥទ្ធិពលសង្គម និងដំណោះស្រាយពីខាងក្រៅដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនបានចូលរួមផងដែរ៕
 


















Tag:
 Kouprey
© រក្សាសិទ្ធិដោយ thmeythmey.com