កីឡាអន្តរជាតិ
អន្តរជាតិ
ស្តេចប្រដាល់អាស៊ី Pacquiao ប៉ះគ្រូគុនកូរ៉េខាងត្បូង DK Yoo លើសង្វៀនពិព័រណ៍
09, Dec 2022 , 4:39 pm        
រូបភាព
Manny Pacquiao និង DK Yoo។ រូបភាពពីសារព័ត៌មាន Rappler
Manny Pacquiao និង DK Yoo។ រូបភាពពីសារព័ត៌មាន Rappler
ដោយ:
បន្ទាប់ពីចូលនិវត្តន៍អស់រយៈពេលមួយឆ្នាំ ស្តេចប្រដាល់ហ្វីលីពីន Manny Paquiao វិលទៅកាន់សង្វៀនជាថ្មីដោយត្រូវជួបប្រកួតទល់គ្រូគុនកូរ៉េខាងត្បូង DK Yoo និងជា Youtuber​ ផង លើប្រភេទទម្ងន់៧៧គីឡូក្រាម។  អ្នកទាំងពីនឹងជួបគ្នាក្នុងកម្មវិធីតាំងពិព័រណ៍វគ្គសន្សំពិន្ទុវិលជុំ«Six-round Exhibition» នៅថ្ងៃទី១០ ខែធ្នូ ម៉ោង១០ព្រឹកតទៅ នៅសង្វៀនមជ្ឈមណ្ឌលតាំងពិព័រអន្តរជាតិកូរ៉េខាងត្បូង ក្រុង Goyang  ប្រទេសកូរ៉េខាងត្បូង។

 
ម្ចាស់ជើងឯក WBA ៨សម័យកាល Manny Paquiao មានប្រវត្តិប្រកួតកួត៧២លើក ឈ្នះ៦២ ចាញ់៨ ស្មើ២ និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់លើសង្វៀន ៣៩លើក។ ប្រកួតចុងក្រោយរបស់គេចាញ់ពិន្ទុកីឡាករគុយបា Yordenis Ugas ក្នុងកម្មវិធី PBC កាលពីឆ្នាំ២០២១។ ចំណែកកីឡាករកូរ៉េខាងត្បូង DK Yoo នេះជាជំនួបលើកទីពីរសម្រាប់គេ បន្ទាប់ពីចាញ់កីឡាករអង់គ្លេស Bradley Scott ដោយពិន្ទុ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីឆ្នាំ២០២១ កន្លងទៅ។
 
Pacquiao អ្នកប្រដាល់ហ្វីលីពីន វ័យ៤៣ឆ្នាំ កម្ពស់១.៦៦ម៉ែត្រ ទម្ងន់៧០គីឡូក្រាម ចំណែក DK Yoo ជនជាតិ កូរ៉េខាងត្បូង មានអាយុ៤៣ឆ្នាំដូចគ្នា កម្ពស់ ១.៨០ម៉ែត្រ និងទម្ងន់៧៧គីឡូក្រាម។
 
ក្នុងចំណោមនោះដែរកីឡាករ Jose Luis Castillo មកពីប្រទេសម៉ិកស៊ិក ត្រូវជួបជាមួយកីឡាករកូរ៉េខាងត្បូង Min Gun Ju, និងគូចុងក្រោយអ្នកប្រដាល់មិនដែលចាញ់ Nico Hernandez មកពីសហរដ្ឋអាម៉េរិក ត្រូវតទល់ជាមួយកីឡាករ Jae Young Kim របស់កូរ៉េខាងត្បូង។
 
គួរបញ្ជាក់ថា ការប្រកួតកម្មវិធីតាំងពិព័រណ៍វគ្គសន្សំពិន្ទុវិលជុំ« Six-round Exhibition» មាន៣គូ ដែលត្រូវប្រកួត។ កីឡាករ Manny Pacquiao ជាម្ចាស់ជើងឯក៨សម័យកាល ហើយក៏ជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាបេក្ខជនប្រធានាធិបតី ឆ្នាំ២០២២។ ចំណែកកីឡាករ DK Yoo ជាគ្រូគុនកូរ៉េខាងត្បូង និងជាអ្នកផលិតវីដូ Youtube ផង។ ការប្រកួតនេះដែរគឺ Pacquiao មានទម្ងន់ក្រោម​ DK Yoo ចំនួប៧គីឡូក្រាម៕
 

Tag:
 កីឡាប្រដាល់សកល
  Manny Pacquiao
 DK Yoo
© រក្សាសិទ្ធិដោយ thmeythmey.com