ជាតិ
ក្រសួងទេចរណ៍ នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញគេហកិច្ច ដោយឥតគិតថ្លៃ
07, Jan 2023 , 7:59 am        
រូបភាព
រូបភាពពី៖ ក្រសួងទេសចរណ៍។
រូបភាពពី៖ ក្រសួងទេសចរណ៍។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលជំនាញគេហកិច្ច  ដល់បុគ្គលិក យុវជន និងសមាគមទេសចរណ៍ ដោយឥតគិតថ្លៃ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីចូលរួមពង្រឹង គុណភាពសេវាកម្ម និងអភិវឌ្ឍសមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។
 
បើតាមក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលនេះ មានចំនួន៦វគ្គ។ វគ្គទី១ នៃវគ្គបណ្តុះបណ្តាលជំនាញគេហកិច្ច  នឹងចាប់ផ្តើមនៅថ្ងៃទី១៦-២០ ខែមករា និងវគ្គទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣-២៧ ខែមករា ឆ្នាំ២០២៣ខាងមុខ។   ដោយឡែក វគ្គទី៣ដល់វគ្គទី៦ ចាប់ផ្តើមនៅថ្ងៃទី០៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត  និងសាធារណជនទាំងអស់ មានឱកាសសិក្សាដោយផ្ទាល់ និងសិក្សាតាមប្រព័ន្ធអនឡាញផងដែរ។ 
 
វគ្គបណ្ដុះបណ្ដាលនេះ បើកទូលាយសម្រាប់សិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជនទាំងអស់។ បេក្ខជនដែលចាប់អារម្មណ៍ វគ្គបណ្ដុះបណ្តាលនេះ អាចចុះឈ្មោះសិក្សានិងវាយតម្លៃសមត្ថភាពដែលពាក់ព័ន្ធជំនាញខាងលើតាមរយៈលេខទូរស័ព្ទ ០១២ ២៧៨ ៥៥២/០៧៨ ៨៩៩ ៩១៩  រៀងរាល់ម៉ោងធ្វើការ៕
 
 

Tag:
 ThmeyThmey25
  ជំនាញគេហកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com