ជាតិ
មន្ទីរទេសចរណ៍បាត់ដំបង នឹងបើកវគ្គបណ្តុះបណ្តាលជំនាញគេហកិច្ច ការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ ឥតគិតថ្លៃ
07, Jan 2023 , 8:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នឹងបើកវគ្គបណ្តុះបណ្តាលជំនាញគេហកិច្ច ការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ ភេសជ្ជៈ ដោយឥតគិតថ្លៃ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកក្នុងវិស័យទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលនេះ នឹងបង្រៀនដោយគ្រូបង្គោលហូកា ចំនួន៦០នាក់ និងអ្នកជំនាញទេសចរណ៍ចំនួន៣២០នាក់។ ចំពោះ ជំនាញ គេហកិច្ច ចាប់ផ្តើមនៅថ្ងៃទី៩-១៤ ខែមករា ឆ្នាំ២០២៣ និង ជំនាញ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ចំណែក ជំនាញ ការិយាល័យជួរមុខ នឹងចាប់ផ្តើមពីថ្ងៃទី៦-១១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខដែរ។
ជាមួយគ្នានេះ វគ្គបណ្ដុះបណ្ដាលនេះ បើកសម្រាប់បុគ្គលិក សិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជនទាំងអស់ ដែលចង់ពង្រឹងសមត្ថភាព និងអភិវឌ្ឍសមត្ថភាពថ្មីរបស់ខ្លួន។ ចំពោះអ្នកដែលមានបំណង ចុះឈ្មោះចូលរៀន ត្រូវទំនាក់ទំនងតាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈលេខទូរស័ព្ទ ០៨៩ ៥៦៥ ២៧៥ ឬដាក់ពាក្យដោយផ្ទាល់នៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ៕
 

Tag:
 ThmeyThmey25
 ជំនាញគេហកិច្ច
 មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com