ជាតិ
និស្សិត ៣ក្រុម ទទួលបានជ័យលាភីក្នុងកម្មវិធី«អភិវឌ្ឍន៍គោលដៅទេសចរណ៍ស្រុកបន្ទាយស្រី» 
និស្សិតទាំង៣ក្រុម ដែលទទួលបានជ័យលាភី ក្នុងកម្មវិធី អភិវឌ្ឍន៍គោលដៅទេសចរណ៍ស្រុកបន្ទាយស្រី។ រូបភាពពី៖ ក្រសួងទេសចរណ៍៕
×![]()
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ និស្សិត ចំនួន៣ ក្រុមបានទទួលពានរង្វាន់ ក្នុងគម្រោង «អភិវឌ្ឍន៍គោលដៅទេសចរណ៍ស្រុកបន្ទាយស្រី» ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងបណ្តាក្រសួងផ្សេងៗទៀត។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់និស្សិតជំនាញទេសចរណ៍បានសិក្សាពីសក្តានុពលវិស័យទេសចរណ៍ បញ្ហាប្រឈមនានានិងការគ្រប់គ្រងនៃដំណើរការរបស់គោលដៅទេសចរណ៍នីមួយៗ។
និស្សិតដែលទទួល ជ័យលាភីលេខ១ បានទៅក្រុមនិស្សិតមកពីសាកលវិទ្យាល័យជាតិបាត់ដំបង ជ័យលាភីលេខ២បានទៅក្រុមនិស្សិតមកពីវិទ្យាស្ថានសន្តប៉ូល និងជ័យលាភីលេខ៣
បានទៅក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានលើកឡើងថា កម្មវិធីប្រកួតប្រជែងនេះបានចូលរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥តាមរយៈការបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍តំបន់ទេសចរណ៍ទាំង៦ក្នុងខេត្តសៀមរាប។ ដោយឡែកកម្មវិធីប្រកួតប្រជែងការរៀបចំ «ផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ» នឹងក្លាយជាកាអប់រំ និងការយល់ដឹងដល់សាធារណជន ជាពិសេសនិស្សិតជំនាញទេសចរណ៍។
សូមបញ្ជាក់ដែរថា មុនថ្ងៃប្រកាស ក្រសួងទេសចរណ៍ក៏បានចុះសិក្សាដោយផ្ទាល់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាបរបស់ក្រុមនិស្សិតចំនួន៤ក្រុមកាលពីថ្ងៃទី១៧-២១ វិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានលើកទឹកចិត្តដល់និស្សិតជំនាញទេសចរណ៍ ឱ្យមានការចូលរួមតាមសហគមន៍មូលដ្ឋានឬទស្សនាទានដល់អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍៕
Tag:
ThmeyThmey25
និស្សិតចំនួន៣ក្រុម
© រក្សាសិទ្ធិដោយ thmeythmey.com