ជាតិ
លោក ម៉េងហ៊ី៖ ដើមផ្កាអង្គាសីលឆ្នាំនេះ លក់បានតម្លៃទាបជាងឆ្នាំមុន
18, Jan 2023 , 11:30 am        
រូបភាព
ភ្នំពេញ៖ សល់ប៉ុន្មានថ្ងៃទៀត​ប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំចិននឹងចូលមកដល់។  ទន្ទឹមនឹងនោះ អាជីវករ ក៏បានដាក់តម្រៀប «ដើមផ្កាអង្គាសីល»​ ជាជួរនៅតាមបណ្តោយផ្លូវហាណូយ ក្នុងរាជធានីភ្នំពេញ។ ពលរដ្ឋសែស្រឡាយចិន តែងជាវដើមផ្កានេះ សម្រាប់យកទៅដាក់តាំងលម្អតាមគេហដ្ឋាន ដោយជឿថានឹងនាំលាភ សំណាង និងទ្រព្យចូលផ្ទះ។



ក្នុង​បទសម្ភាសជាមួយសារព័ត៌មានThmeyThmey២៥ លោក ស៊ន់ ម៉េងហ៊ី ដែលជាអ្នកលក់ដើមផ្កាអង្គាសីល បានឱ្យដឹងថា ដើមផ្កាទាំងនេះ ត្រូវ​បាន​ប​ញ្ជាទិញពីឈ្មួញនៅ​ខេត្តពោធិ៍សាត់ ដោយតម្លៃគិតតាមទំហំដើមផ្កានីមួយៗ។ បើតាមលោក ស៊ន់ ម៉េងហ៊ី អតិថិជនភាគច្រើនតែងឱ្យតម្លៃទាប បើទោះអ្នកលក់មិនកាត់ថ្លៃខ្លាំងក៏ដោយ​។ ដោយឡែក ផ្កាឆ្នាំនេះក៏មិនសូវសម្បូរ ហើយផ្កាក៏មិនសូវល្អ ធ្វើឱ្យអាជីវករពិបាកលក់។ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាង អញ្ជើញទស្សនានូវកិច្ចសម្ភាសដូចតទៅ៖
 

Tag:
 ThmeyThmey
  ដើមផ្កាអង្គាលីល
  ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com