ជាតិ
ក្រសួងទេសចរណ៍ រំពឹងទទួលទេសចរចិនយ៉ាងតិច ១លាននាក់ ក្នុងឆ្នាំ២០២៣
22, Jan 2023 , 11:00 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាពពីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាពពីក្រសួងទេសចរណ៍
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ រំពឹងទទួលទេសចរចិន យ៉ាងតិច១លាននាក់ នៅឆ្នាំ២០២២៣ ។ ក្តីរំពឹងនេះ ក្រោយរដ្ឋាភិបាលចិន បានបើកឱ្យជនជាតិខ្លួន ធ្វើដំណើរក្រៅប្រទេសឡើងវិញ ជាពិសេសដកចេញនូវគោលនយោបាយគ្មានកូវីដ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ នេះបើតាម លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចណ៍។


 
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងថា កម្ពុជាបានត្រៀមកម្មវិធី​ និងព្រឹត្តិការណ៍ជាច្រើន ដើម្បីទទួលទេសចរចិន  ដូចជា កីឡាស៊ីហ្គេមលើកទី៣២  និង​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ជាដើម ។ ជាពិសេសបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់មុខមាត់កម្ពុជា នៅតាមព្រឹត្តិការណ៍នានា​។ 
 
កម្ពុជា បានយកចិត្តទៅលើយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាច្រើន ដើម្បីទាក់ទាញទេសចរចិនឡើងវិញ នាឆ្នាំ២០២៣នេះ។  ទន្ទឹមនឹងនោះ កម្ពុជា ក៏ពង្រឹងមគ្គុទេសក៏ទេសចរណ៍ចិន និងសេវាកម្មទេសចរណ៍ ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ រួមទាំងការប្រើប្រាស់ភាសាចិន នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានផងដែរ។
 
កាលពីថ្ងៃទី១១ មករា រដ្ឋមន្រ្តីរូបនេះ បានបញ្ជាក់ថា កម្ពុជារៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣»  ដើម្បីស្តារវិស័យទេសចរណ៍ចិន-កម្ពុជា តាមផែនការដែលមានចែងក្នុងផែនទី ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩។ 
 
បន្ថែមពីនេះ ក្រសួងទេសចរណ៍ បានត្រៀមខ្លួន និងយកចិត្តទុកដាក់លើគុណភាពសេវាកម្មទទួលទេសចរណ៍ចិន   ដែលមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ និងអាជីវកម្មសណ្ឋាគារ៕

Tag:
 ThmeyThmey25
 ទេសចរចិន
© រក្សាសិទ្ធិដោយ thmeythmey.com