ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖​ នាយកសាលាបឋមសិក្សាម៉ារីកូ ជុំគ្រៀល បារម្ភពីការសិក្សារបស់​សិស្សដែលមានឪពុកម្តាយ​​ចំណាកស្រុក
25, Jan 2023 , 6:59 pm        
រូបភាព
លោក ងាវ ឈីម នាយកសាលាបឋមសិក្សា ម៉ារីកូ​ ជុំគ្រៀល ស្ថិតក្នុងឃុំជុំគ្រៀល​ ស្រុកទឹកឈូ ខេត្តកំពត។
លោក ងាវ ឈីម នាយកសាលាបឋមសិក្សា ម៉ារីកូ​ ជុំគ្រៀល ស្ថិតក្នុងឃុំជុំគ្រៀល​ ស្រុកទឹកឈូ ខេត្តកំពត។
ដោយ៖ ង៉ែត ស្រីកា (យុវជនឃុំជុំគ្រៀល)
 
ស្រុកទឹកឈូ,កំពត៖ក្នុងឆមាសទី១ ឆ្នាំសិក្សា២០២២ មានសិស្សចំនួន១៣នាក់ ​បានផ្ទេរ​ចេញពីសាលាបឋមសិក្សា ម៉ារីកូ ជុំគ្រៀល​ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល​ ស្រុកទឹកឈូ ខេត្តកំពត ទៅកាន់សាលាផ្សេង។ ​លោក ងាវ ឈីម​ នាយកសាលាបឋមសិក្សា អះអាងថា ពួកគេត្រូវផ្លាស់ប្តូរទី​លំនៅតាមអាណាព្យាបាលគេដែលធ្វើចំណាកស្រុក ទៅធ្វើការ និងប្រកបរបរនៅកន្លែងផ្សេង។ ជុំវិញការផ្ទេរការសិក្សានេះ លោក ងាវ ឈីម បារម្ភថាវានឹងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុស្សិស្សទាំងនោះ​។ ទោះជាយ៉ាងនេះក្តី​ នាយកសាលារូបនេះថា ទាំងសាលា ក៏ដូចជាអាជ្ញាធរពុំមានចំណាត់ការឡើយ ដោយសារនេះ ជាការសម្រេចចិត្ត និងជីវភាពរស់នៅរបស់គ្រួសារសិស្សទាំងនោះ។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក ងាវ ឈីម នាយកសាលាបឋមសិក្សា ម៉ារីកូ ជុំគ្រៀល និង យុវជនឃុំជុំគ្រៀល ដូចតទៅ៖

 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
អត្ថបទពាក់ព័ន្ធ៖ យុវជនសកម្ម សេវាល្អ
 

Tag:
 ThmeyThmey
  ចំណាកស្រុក
  ជុំគ្រៀល
 ​ កំពត
© រក្សាសិទ្ធិដោយ thmeythmey.com